ព័ត៌មានអន្ដរជាតិ
តើរវាង កូវីដ-១៩ និង វីរុសហាន់តា មួយណា កាចសាហាវជាង?
កាលផ្ទុះ កូវីដ-១៩ ដំបូង ក្រុមអ្នកវិទ្យាសាស្រ្ត ព្រមានថា ជំងឺនេះកាចសាហាវណាស់ ហើយមានរោគសញ្ញាស្រដៀង ផ្តាសាយដែរ ដូច្នេះកុំច្រឡំឲ្យសោះ ប្រយ័ត្នគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ឥឡូវ ពិភពលោកកំពុងតាមដាន និងប្រុងប្រយ័ត្នចំពោះជំងឺមួយទៀត ដែលបង្កឡើងដោយ វីរុសហាន់តា ខណៈអ្នកជំនាញបរទេស ក៏ទើបតែចេញការព្រមានដែរថា កុំច្រឡំ! វីរុសហាន់តា និងជំងឺផ្តាសាយ ចេញរោគសញ្ញាស្រដៀងគ្នា ប្រយ័ត្នព្យាបាលមិនទាន់។
ដូច្នេះហើយ មានសំណួរថា តើ រវាងកូវីដ-១៩ និង វីរុសហាន់តា មួយណាកាចសាហាវជាង?
យោងតាមគេហទំព័រ Clinikk, ប្រសិនបើវាស់ទៅលើ កម្រិតគ្រោះថ្នាក់ដល់ជីវិត សម្រាប់អ្នកឆ្លង គឺ វីរុសហាន់តា កាចសាហាវជាងឆ្ងាយ។ ពោលគឺ ប្រភេទ HPS (Hantavirus Pulmonary Syndrome) ដែលរកឃើញនៅ អាមេរិក គឺមានអត្រាស្លាប់ខ្ពស់ រហូតដល់ ៣៨% ទៅ ៤០% ឯណោះ ដែលនេះមានន័យថា អ្នកឆ្លង ១០ នាក់ អាចស្លាប់ជិត ៤ នាក់ ទៅហើយ។

ចំពោះ កូវីដ-១៩ មានអត្រាស្លាប់ ទាបជាងច្រើន ពោលជាមធ្យម គឺចន្លោះពី ១% ទៅ ៣% ឬទាបជាងនេះ អាស្រ័យលើវ៉ាក់សាំង។
ដោយឡែក ប្រសិនបើវាស់ទៅលើ ការបង្កវិនាសកម្មជាសកលវិញ! កូវីដ-១៩ គឺ កាចសាហាវជាង ដោយសារ វាឆ្លងពីមនុស្សទៅមនុស្ស តាមខ្យល់ និងដំណក់ទឹកមាត់ បានយ៉ាងលឿនបំផុត ដែលបង្កជា ជំងឺរាតត្បាតសកល។

ចំណែកវីរុសហាន់តា ឆ្លងតាមរយៈ ការប៉ះពាល់ សារធាតុបញ្ចេញចោលរបស់សត្វកណ្តុរ ដូចជាលាមក ឬទឹកនោម។ ជាទូទៅ វាមិនឆ្លងពីមនុស្សទៅមនុស្សឡើយ លើកលែងតែប្រភេទកម្របំផុត នៅអាមេរិកខាងត្បូង ប៉ុណ្ណោះ។
ដូច្នេះ ជាបឋម ក្រុមអ្នកវិទ្យាសាស្រ្ត បានទាញសញ្ញាថា វាមិនទាន់ មានលទ្ធភាព រីករាលដាលពេញទីក្រុង ឬពេញពិភពលោក ដូចកូវីដបានទេ លុះត្រាតែវា អាចក្លាយពូជមេរោគប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


