ព័ត៌មានអន្ដរជាតិ
ជំងឺកូវីដ-១៩ ពូជថ្មី កំពុងវាយលុក សិង្ហបុរី, មួយសប្តាហ៍ ឆ្លងដល់មនុស្សជិត ១៣ ០០០នាក់
ស្របពេលពិភពលោក កំពុងងាកទៅផ្តោតខ្លាំងលើជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងវីរុសហាន់តា នៅតំបន់អឺរ៉ុប ប៉ុន្តែបើក្រឡេកមើលអាស៊ីឯណេះវិញ ប្រទេសសិង្ហបុរី កំពុងរងការវាយលុកខ្លាំង ដោយសារជំងឺកូវីដ-១៩ ពូជថ្មី ដែលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ មានមនុស្សឆ្លងដល់ទៅជិត ១៣ ០០០នាក់។

ក្នុងពេលមួយសប្តាហ៍ បើគិតចាប់ពីថ្ងៃទី១០ ដល់ទី១៦, សិង្ហបុរី បានរាយការណ៍ ពីការឆ្លងជំងឺកូវីដ-១៩ថ្មី ប្រមាណ ១២ ៧០០ករណី ពោលគឺកើនឡើង ដល់ទៅ៥៩% បើធៀបនឹងសប្តាហ៍មុននោះទៀត ដែលមានការឆ្លងត្រឹម ៨ ០០០ករណី។
ក្នុងអំឡុងពេលនោះដែរ ជាមធ្យម មានអ្នកជំងឺកើនឡើង ពី ៥៦ ដល់ ៧៣នាក់ ដែលតម្រូវឲ្យចូលព្យាបាល នៅមន្ទីរពេទ្យក្នុងមួយថ្ងៃ ខណៈជាមធ្យម ក្នុងមួយថ្ងៃ មានអ្នកជំងឺ ម្នាក់ ត្រូវសង្គ្រោះបន្ទាន់។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសិង្ហបុរី (CDA) បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ថា ការផ្ទុះឆ្លងដ៏ខ្លាំងនេះ គឺបណ្តាលមកពីកូវីដពូជបំប្លែងថ្មី NB.1.8.1 ដែលមានសមត្ថភាព បុកទម្លុះប្រព័ន្ធភាពស៊ាំ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលសិង្ហបុរី បានច្រានចោលភាពធ្ងន់ធ្ងរ នៃការរីករាលដាលនេះ ហើយប្រកាសឲ្យពលរដ្ឋ កុំភ័យស្លន់ស្លោ ព្រោះស្ថានការណ៍ ស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អប្រសើរ។
សូមជម្រាបថា រោគសញ្ញាពូជថ្មីនេះ ក៏មិនខុសពីកូវីដជំនាន់មុនៗដែរ ដោយវាចេញអាការៈដូចជា៖ ក្ដៅខ្លួនស្ទិញៗ ឬក្ដៅខ្លាំង ឈឺបំពង់ក ក្អកស្ងួត ហៀរសំបោរ តឹងច្រមុះ អស់កម្លាំង ឈឺក្បាល និងឈឺសាច់ដុំ។ ករណីខ្លះ អ្នកជំងឺខ្លះអាចមានអាការៈចង្អោរ ក្អួត រាគរូស ឬលែងដឹងក្លិន និងរសជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


