Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺបន្តអនុវត្តវិធានការរដ្ឋបាលមួយសប្តាហ៍ទៀត

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ស្ពឺបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះ អាសន្នរយៈមួយសប្តាហ៍ទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា ការបន្តដាក់វិធានការរដ្ឋបាលរយៈពេលមួយសប្តាហ៍ជាបន្តទៀតនេះគឺចាប់អនុវត្តចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលខេត្តបានឱ្យដឹងទៀតថានៅក្នុងការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នរយៈពេលមួយសប្តាហ៍នេះត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដូចជាភោជនីយដ្ឋាន អាហារដ្ឋានតូបអាហារចល័តដែលបើកទទួលអតិថិជនចូលទទួលទានអាហារភេសជ្ជៈនៅចន្លោះម៉ោង២០យប់ដល់ម៉ោង ៣ទៀបភ្លឺ។ ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។

លោក អភិបាលខេត្តបានបន្តទៀតថា ភោជនីយដ្ឋានអាហារដ្ឋានតូបអាហារដែលបើកទទួលជនទទួលទានអាហារមិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត ហើយគ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាតនិងហាងលក់ភេសជ្ជៈត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទផ្អាក។

ទន្ទឹមនឹងនេះ លោក អភិបាលខេត្តបានបន្ថែមថាផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលគ្រឿងស្រវឹងនិង រាល់ការធ្វើសកម្មភាពកីឡាដែលមានលក្ខណៈជួបជុំឬការប្រមូលផ្ដុំមនុស្សលើសពី ២ នាក់។

ប៉ុន្តែ ត្រូវបានលើកលែងតែចំពោះករណីការជួបជុំលក្ខណៈគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់តែមួយ ។ ការរៀបចំពិធីបុណ្យសពគោរពគោរពតាមវិធានការសុខាភិបាលនិងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ។ ការជួបជុំរបស់បុគ្គលិកសុខាភិបាលបំពេញការងារក្នុងការថែរក្សាសង្គ្រោះផ្សេងៗ ។ ការជួបជុំរបស់អាជ្ញាធរសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពខេត្តក្រុងស្រុកឃុំសង្កាត់ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ។

លោក អភិបាលខេត្តបានព្រមានថា បុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលមិនចូលរួមអនុម័តតាម រដ្ឋបាលខេត្តនឹងអនុបវិធានកាទៅតាមផ្លូវច្បាប់ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ‑១៩និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម