Connect with us

ព័ត៌មានជាតិ

តូច​ចិត្តមាន​ជំងឺ​រ៉ាំរ៉ៃ​​ ស្ត្រីម្នាក់សម្រេចចិត្ត​ចង ក​ សម្លាប់ខ្លួន​

បានផុស

នៅ

ស្ត្រី​ម្នាក់​ដោយសារ​មាន​ជំងឺ​រ៉ាំរ៉ៃ​មើល​មិនជា​ក៏បាន​សម្រេចចិត្ត​ចង ក​ សម្លាប់ខ្លួន​​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៥​អឺ​១ ផ្លូវ​៦៧ ក្រុម​៥៨ ភូមិ​០៩ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​(​ផ្ទះ​របស់ សព​)។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ សពជនរងគ្រោះ​ឈ្មោះ សុខ ផល្លា ភេទស្រី អាយុ៤៦ មុខរបរនៅផ្ទះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការបំភ្លឺ​ពីឈ្មោះ សេង សុខា ភេទប្រុស និង​ឈ្មោះ សេង សុភាព ភេទស្រី ជា​កូនបង្កើត សព​បាន​ប្រាប់​សមត្ថកិច្ច​ថា ម្តាយ​របស់គាត់ពិបាកចិត្ត​ព្រោះមាន​ជំងឺ​ប្រចាំកាយ​មើល​មិនជា​។​

ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែងកើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ និង​បាន​សហការ​ជា​មួ​យការិយាល័យបច្ចេកទេស​វិទ្យាសាស្ត្រ កា​រិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើតគណៈកម្មការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​និង​កន្លែងកើតហេតុ​៕​

អត្ថបទ​ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម