ព័ត៌មានជាតិ
៦ចំណុច ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការរាលដាលជំងឺកូវីដ-១៩
នៅក្នុងសារលិខិត ចូលរួមក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញ។
នៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារ និងការរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត – Share Facts on Drugs, Save Lives” ក្នុងគោលបំណង បន្តបំផុសឱ្យជនគ្រប់រូបបង្កើនការស្វែងយល់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យស្របតាមខ្លឹមសារប្រធានបទដែលបានលើកឡើងសម្រាប់ឆ្នាំនេះ សម្តេចបានដាក់ចេញ៦ ចំណុចរួមមាន:
១- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ហាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការប្រកបដោយ ការទទួលខុសត្រូវខ្ពស់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន នូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងទៅនេះ។
២- គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ត្រូវបន្តជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ រោងចក្រ សហគ្រាស ធ្វើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ន គ្រឿងញៀនឱ្យស្រុះដៃគ្នា ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ក្នុងបរិបទជំងឺកូវីដ-១៩។
៣- គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ ត្រូវម្ចាស់ការ និងទទួលខុសត្រូវ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយ ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍។
៤- គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវបន្តពង្រឹងសមត្ថភាព និងគុណភាពន ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមូលដ្ឋានសុខាភិបាល និងនៅតាម មណ្ឌលបណ្តោះអាសន្ន ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន។
៥- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបង្កើន សមត្ថភាពមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាឱ្យបានសមស្រប នឹងមានប្រសិទ្ធភាព ពិសេសដើម្បីបញ្ចៀសភាពចង្អៀតណែនដែលអាចកើតមាននៅតាមមណ្ឌលបណ្តោះអាសន្ននានា។
៦- ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីក បន្ថែមឱ្យបានទូលំទូលាយនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និង ជាសកល ដើម្បីទប់ស្កាត់ ការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចតេជោ ហ៊ុន សែន បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈដ៏មោះមុតក្នុងការបន្ត ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមកម្មវិធីនយោបាយ ផែនការជាតិ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងស្ថានភាពជាក់ស្ដែងនៃបញ្ហាគ្រឿងញៀន ក៏ដូចជាបញ្ហាសង្គមផ្សេងៗទៀត ជាពិសេស នៅក្នុងស្ថានភាព ដ៏លំបាកបំផុតរបស់ប្រវត្តិសាស្ត្រទំនើបពិភពលោក ដែលទទួលរងដោយរោគរាតត្បាតជំងឺកូវីដ-១៩។
សម្ដេចតេជោ លើកឡើងទៀតថា សម្រាប់ឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ក៏ដូចជាប្រទេសជាតិយើងនៅតែបន្តទទួលរង ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែសម្រេចបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកម្រិតថ្នាក់ជាតិ ក្រោមប្រធានបទ “គ្មានគ្រឿងញៀន និងគ្មានជំងឺកូដ-១៩ សហគមន៍មានសុវត្ថិភាព និងការ អភិវឌ្ឍន៍”។ ការបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ និងលើកយកប្រធានបទ ថ្នាក់ជាតិបន្ថែមនេះ គឺដើម្បីបន្តពញ្ញាក់ស្មារតីជនរួមជាតិទាំងអស់ ឱ្យយកចិត្តដាក់កាន់តែខ្លាំងថែមទៀត ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន៕
អត្ថបទ៖ កោះកែវ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


