Connect with us

ព័ត៌មានជាតិ

តាមឃាត់ខ្លួនយុវជនម្នាក់ដែលមានលាក់ថ្នាំញៀននៅក្នុងខ្លួន

បានផុស

នៅ

ខេត្តបាត់ដំបង៖ យុវជនម្នាក់ត្រូវបានកម្លាំងប៉ូលិសក្រុងតាមម្រមាញ់ រហូតឈានដល់ការឃាត់​ខ្លួន បន្ទាប់ពីមានការសង្ស័យថា មានលាក់ថ្នាំញៀននៅជាប់នឹងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីយប់ កម្លាំងល្បាតរបស់លោកបានឃាត់ខ្លួន​យុវជន​ម្នាក់​ដោយសារតែមានការសង្ស័យ នៅត្រង់ចំណុច ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ 

លោកអធិការបានបន្តថា ជនសង្ស័យដែលកម្លាំងបានឃាត់ខ្លួនតាមការឯកភាពពីលោក​ព្រះរាជអាជ្ញានោះមានឈ្មោះ លួត ស៊ីជប់ ហៅពៀច មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់ និងម៉ូតូចំនួន ១គ្រឿង។ ដោយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាន​នគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម