ព័ត៌មានជាតិ
នៅវិទ្យាល័យវាលរេញ អ្នកគ្រូលោកគ្រូបង្រៀនសិស្សតាមអនឡាញផង ចុះទៅតាមដានសិស្សដល់ផ្ទះផង
ខេត្តព្រះសីហនុ៖ លោក ងៀម ស៊ីដារ៉ា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញបានមានប្រសាសន៏ថា បើទោះបីជាសាលារៀនបានផ្អាកការសិក្សាក្នុងសាលាក៏ដោយ ការសិក្សារៀនសូត្ររបស់សិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នក គ្រូ នៅបន្តដដែលដោយការបង្រៀនតាមប្រព័ន្ធពីចម្ងាយ។ ក្រៅពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក សាលាក៏ប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូអ្នកគ្រូ ចុះទៅតាមភូមិ/ឃុំ/ស្រុក ដោយវេចខ្ចប់សន្លឹកកិច្ចការបញ្ជូនដល់សិស្សានុសិស្សដែលគ្មានស្មាតហ្វូន និងប្រមែប្រមូលសន្លឹកកិច្ចការពីសិស្សមកសាលារៀនវិញ។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ខណៈចុះពិនិត្យមើលសកម្មភាពនៃការបង្រៀនសិស្សតាមប្រព័ន្ធ Online នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ០៦ កក្កដា ឆ្នាំ ២០២១ បានកោតសរសើរដល់លោកគ្រូអ្នកគ្រូ ដែលបានរៀបចំកម្មវិធីបង្រៀនងាយៗដើម្បីផ្តល់ឱកាសឲ្យសិស្សបានរៀនសូត្រក្នុងដំណាក់កាល ដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញ។
ក្រៅពីការយកចិត្តទុកដាក់ពីការបង្រៀនពីលោកគ្រូអ្នកគ្រូ លោកអភិបាលខេត្តក៏បានជំរុញឲ្យអាណាព្យាបាល ត្រូវតាមដានការសិក្សារបស់កូនជាប់ជាប្រចាំ ទើបទទួលបានលទ្ធផលល្អ។


ជាមួយគ្នានេះលោកអភិបាលខេត្តក៏លើកពាក់ពន្ធ័លើការជំរុញគ្រប់មធ្យោបាយក្នុងការពង្រឹងធនធានយុវជនឲ្យបានខ្លាំងក្លា ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ក្រសួងអប់រំក្នុងការផ្តល់ចំណេះដឹង ជំនាញប៉ិនប្រសប់ និងឥរយាបទថ្លៃថ្នូរសម្រាប់ការអភិវឌ្ឍជាតិ។
គួរបញ្ជាក់ថា នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ បច្ចុប្បន្នមានលោកគ្រូអ្នកគ្រូ ៨៩នាក់ សិស្សសរុប ១៧៥១នាក់៕
អត្ថបទ៖ កោះពស់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


