ព័ត៌មានជាតិ
គណៈមេធាវី បង្កើតកម្មវិធី «៣សំណួរ» ដែលនឹងចូលរួមចំណែកផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវី
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្ដើមគំនិតរៀបចំបង្កើតកម្មវិធី «៣ សំណួរ» ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ភ និងផ្សព្វផ្សាយ ជាសេនាធិការទទួលបន្ទុករៀបចំផលិត។
បើតាមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី «៣សំណួរ» នេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្សព្វ ផ្សាយច្បាប់ ជូនសាធារណៈជន ដោយបានរៀបចំជាសំណួរពាក់ព័ន្ធ នឹងច្បាប់និងវិជ្ជាជីវៈមេធាវី ចំនួន៣ សំណួរ ដែលជាសំណួរសាមញ្ញពាក់ព័ន្ធ នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយឲ្យវាគ្មិនដែលជាមេធាវីមានចំណេះដឹងនិងបទពិសោធន៍ ផ្តល់ចម្លើយខ្លីៗ សាមញ្ញៗ ហើយមានន័យគ្រប់គ្រាន់ ធ្វើយ៉ាងណាឲ្យសាធារណៈជនងាយយល់។
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ គណៈមេធាវីបានបង្ហាញវីដេអូទី១ នៃកម្មវិធី «៣សំណួរ» នៅលើទំព័រហ្វេស ប៊ុកផ្លូវការរបស់ខ្លួន ដែលពាក់ព័ន្ធនឹង «វិជ្ជាជីវៈមេធាវី» ដោយមានការវត្តមានរបស់លោកលី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាវាគ្មិន ហើយសំណួរទាំង៣នោះរួមមាន៖
សំណួរទី១៖ តើមេធាវីជាអ្វី?
សំណួរទី២៖ តើតួនាទីនិងការងាររបស់មេធាវីធ្វើអ្វីខ្លះ?
សំណួរទី៣៖ តើធ្វើយ៉ាងណាដើម្បីក្លាយជាមេធាវី?
ជាក្ដីរំពឹងទុក តាមរយៈកម្មវីធី «៣សំណួរ» នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតម៉ាំថាកម្មវិធីនេះនឹងចូលរួមចំណែកផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវីជូនសាធារណៈជន បានយ៉ាងទូលំទូទាយ ហើយប្រសិនបើសាធារណជន ដែលចម្ងល់ផ្នែកច្បាប់និងវិជ្ជាជីវៈមេធាវី សូមទំនាក់ទំនងមកកាន់គណៈមេធាវី តាមទំព័រហ្វេសប៊ុកផ្លូវការ របស់គណៈមេធាវី៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


