ព័ត៌មានជាតិ
មេធាវី សាំង វណ្ណៈ ប្រកាសចូលកាន់តំណែងជាប្រធានគណៈមេធាវី អាណត្តិទី១៥ ជាផ្លូវការ
លោកមេធាវី សាំង វណ្ណៈ បានប្រកាសចូលកាន់តំណែងជាប្រធានគណៈមេធាវីនៃកម្ពុជា អាណត្តិទី១៥ ជាផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ។ ពិធីផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈមេធាវី អាណត្តិទី១៥ បានរៀបចំឡើងក្រោមវត្តមានប្រធានគណៈមេធាវី អាណត្តិចាស់ លោកមេធាវី លី ច័ន្ទតុលា។

លោកមេធាវី សាំង វណ្ណៈ អត្តលេខ ៣៥៧ ត្រូវបានមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ របស់គណៈមេធាវី បោះឆ្នោតជ្រើសតាំងជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៥ ដោយសម្លេងគាំទ្រ ២១០៥ ស្មើនឹង ៧៤,៤៩%។ ដោយឡែក មេធាវីចំនួន ៣៣រូប ក៏ត្រូវបានមហាសន្និបាតបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ (២០២៤-២០២៧) ផងដែរ។
ថ្លែងក្នុងពិធីផ្ទេរ និងចូលកាន់តំណែងនេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជា អាណត្តិទី១៥ បានសម្ដែងការអរគុណចំពោះសហភាតា និងសមាជិកសមាជិកាគណៈមេធាវីទាំងអស់ដែលបានបោះឆ្នោតគាំទ្ររូបលោកឱ្យធ្វើជាប្រធានគណៈមេធាវី អាណត្តិថ្មីពេលនេះ។

លោកមេធាវី សាំង វណ្ណៈ បានប្ដេជ្ញាចិត្តពង្រឹង និងលើកគុណតម្លៃវិជ្ជាជីវៈមេធាវី ប្រកបដោយកិត្យានុភាព និងឧត្តមភាព ឈានឆ្ពោះទៅវិបុលភាពនៃវិជ្ជាជីវៈមេធាវី ព្រមទាំងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
លោក ក៏ប្រកាសបន្តពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពង្រឹងការអនុវត្តវិធានវិជ្ជាជីវៈ ពង្រឹងនិងពង្រីកយន្តការបណ្តុះបណ្តាល ពង្រឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវីដោយឈរលើគោលការណ៍តម្លាភាព ដើម្បីធានានូវគុណភាព ប្រសិទ្ធភាព និងឧត្តមភាពនៃវិជ្ជាជីវៈ ពង្រីកទំនើបកម្ម និងបង្កើននូវប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមការវិវឌ្ឍនៃសង្គមឌីជីថល។

បន្ថែមពីនេះ គឺបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ-អន្តរជាតិ ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពការងារ ជូនសហភាតា អនុវត្តគោលនយោបាយសុខុមាលភាពជូនសហភាតា និងបុគ្គលិកគណៈមេធាវី ព្រមទាំងអនុវត្តគោលនយោបាយសំខាន់ៗរបស់គ្រប់អតីតប្រធានគណៈមេធាវីនៃកម្ពុជា។ នេះជាការបន្ថែមរបស់លោកមេធាវី សាំង វណ្ណៈ។
គួរជម្រាបថា មេធាវី សាំង វណ្ណៈ ជាប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) បន្ទាប់ពីមេធាវី លី ច័ន្ទតុលា ដែលជាប់ឆ្នោតជាប្រធានគណៈមេធាវី ២អាណត្តិជាប់គ្នា គឺអាណត្តិទី១៣ និងទី១៤ ពោលចាប់តាំងពី២០២០៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


