ព័ត៌មានជាតិ
ផ្តល់ឱកាស! គណៈមេធាវីកម្ពុជា សម្រេចបង្កើតវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី
គណៈមេធាវីព្រះរាជាណាចក្រកម្ពុជា សម្រេចបង្កើតវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី ក្នុងគោលបំណងជួយពង្រឹង និងពង្រីកសមត្ថភាព ប្រសិទ្ធភាពការងារ និងផ្តល់ឱកាសការងារដល់បុគ្គលទាំងឡាយដែលមានបំណងបំពេញការងារជាជំនួយការមេធាវី។ នេះបើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយ ប្រធានគណៈមេធាវីលោក សាំង វណ្ណៈ។

បុគ្គលដែលមានបំណងសិក្សាជំនាញជំនួយការមេធាវី ត្រូវមានលក្ខខណ្ឌចូលសិក្សាដូចជា មានអាយុយ៉ាងតិច ១៨ ឆ្នាំ កំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រ រដ្ឋបាលសាធារណៈ ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធនឹងវិជ្ជាជីវៈមេធាវី។ បុគ្គលដែលមានបំណងសិក្សា ត្រូវដាក់ពាក្យសុំចូលសិក្សាជំនាញជំនួយការមេធាវីនៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី សរសេរជាអក្សរកាត់ថា ម.ប.វ.ម ដោយភា្ជប់ជាមួយប័ណ្ណទទួលប្រាក់ដែលចេញដោយបេឡាកររបស់គណៈមេធាវី។
មុខវិជ្ជានៃការសិក្សាជំនាញជំនួយការមេធាវីរួមមាន មុខវិជ្ជាពាក់ព័ន្ធនឹងវិធានវិជ្ជាជីវៈមេធាវី មុខវិជ្ជាពាក់ព័ន្ធនឹងរឿងក្ដីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ មុខវិជ្ជាពាក់ព័ន្ធនឹងការធ្វើសេចក្តីព្រាងកិច្ចសន្យា និងលិខិតរដ្ឋបាល មុខវិជ្ជាពាក់ព័ន្ធនឹងសំណេរស្រាវជ្រាវផ្នែកច្បាប់។ ចំពោះម៉ោងសិក្សាមានចំនួន ៦០ ម៉ោង ក្នុងមួយវគ្គៗ ហើយមុខវិជ្ជានិងចំនួនម៉ោងសិក្សាអាចត្រូវបានកែប្រែ បន្ថែម ឬបន្ថយបានតាមការចាំបាច់។ ចំណែកថ្លែសិក្សាត្រូវបានកំណត់ចំនួន ៣០០ ដុល្លារអាមេរិក សម្រាប់សិក្ខាកាមម្នាក់ៗ។

ក្នុងសេចក្តីសម្រេចបញ្ជាក់ថា ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញជំនួយការមេធាវី សិក្ខាកាមត្រូវបំពេញលក្ខខណ្ឌរួមមាន បានសិក្សាគ្រប់ចំនួនម៉ោងដែលបានកំណត់ បានគោរពបទវិន័យនៃវគ្គបណ្តុះបណ្តាល បានប្រឡងជាប់គ្រប់មុខវិជ្ជាសិក្សា។ បើតាមសេចក្តីសម្រេចដដែល មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី មានតួនាទីធ្វើការបណ្តុះបណ្តាល ជំនាញជំនួយការមេធាវីដល់បុគ្គលដែលមានបំណងសិក្សាជំនាញជំនួយការមេធាវី។
ម.ប.វ.ម មានភារកិច្ច រៀបចំផែនការបណ្ដុះបណ្តាលជំនាញជំនួយការមេធាវី ដាក់ជូនប្រធានគណៈមេធាវីពិនិត្យនិងសម្រេច ផ្សព្វផ្សាយនិងទទួលពាក្យសុំចូលសិក្សា រៀបចំ ដឹកនាំ គ្រប់គ្រង និងចាត់ចែង វគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវីនីមួយៗ៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


