ព័ត៌មានជាតិ
ទុស្សេខ្សែភ្លើងឆេះ តូបក្នុងផ្សារកំពង់ជ្រៃអស់មួយតូប បង្កការភ្ញាក់ផ្អើលទាំងយប់
តូបលក់ចាបហួយមួយខ្នង នៅក្នុងផ្សារកំពង់ជ្រៃ ត្រូវបានអគ្គិភ័យលេបត្របាក់ និងបានឆេះឥវ៉ាន់ ខ្ទេចគ្មានសល់ បង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកំពុងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានលឺ សំឡេងផ្ទុះកំប៉ុងហ្គាសចេញពីតូបលក់ឥវ៉ាន់ចាប់ហួយ ដែលមានប្តីឈ្មោះ ម៉ម សុខុន និងប្រពន្ធឈ្មោះ ប៉ែន ចក់ និងបានឃើញអណ្តាតភ្លើង កំពុងតែឆាបឆេះក្នុងតូប ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបាននាំគ្នាចេញមកជួយបាញ់ទឹកពន្លត់ទាន់ពេល កុំអី អណ្តាតភ្លើងឆេះរាលដាល ឆ្លងឆេះផ្សារខ្ទេចគ្មានសល់នោះទេ។


ដោយឡែកម្ចាស់តូប បានបញ្ជាក់ថា អាចមកពីទុស្សេខ្សែភ្លើងទើប បណ្តាលឲ្យមានអគ្គិភ័យដូចនេះ ហើយសម្ភារៈ ដែលគាត់បាត់បង់មាន ទូទឹកកកក្លាសេធំចំនួន០១ ធុងទឹកកកធំៗចំនួន០២ ប៊ីយ៉ែរ ទឹកក្រូច អស់ជាច្រើនកេះ រួមនឹងសម្ភារៈផ្សេងៗជាច្រើនទៀត គិតជាទឹកប្រាក់អស់ប្រមាណជិតមួយម៉ឺនដុល្លារ។ នេះជាស្មារតីសាមគ្គីទទួលខុសត្រូវខ្ពស់ ក្នុងការជួយយកអាសាគ្នាទាន់ពេលវេលា កុំអីវាសនាផ្សារកំពង់ជ្រៃមិនខុសពីផ្សារសំរោងយោងនោះទេ៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ បុរសម្នាក់កាប់គេ២ពូថៅស្លាប់ រួចទៅចង.កសម្លាប់ខ្លួន តាមក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


