សន្តិសុខសង្គម
អណ្តាតភ្លើងលេបត្របាក់ កញ្ចុះថ្មប្រក់ស្បូវចំនួន១០ អស់ទាំងស្រុងនៅភោជនីយដ្ឋានចាំអូន
អគ្គិភ័យបានលេបត្របាក់កញ្ចុះថ្មប្រក់ស្បូវ ចំនួន១០ បណ្ដាលឲ្យខូចខាតអស់ទាំងស្រុង រួមសម្ភារៈអស់មួយចំនួនធំ បង្កភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញបាញ់ពន្លត់។

ហេតុការណ៍នេះដែរបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៦ នៅចំណុចភោជនីយដ្ឋាន ចាំអូន លើបណ្តោយផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ប្រភពព័ត៍មានពីទីតាំងឆាបឆេះបានអោយដឹងថា មុនកើតហេតុ គេបានឃើញផ្សែងខ្មៅហ៊ុយចេញពីតំបូលកញ្ចុះ ដែលប្រក់ស្បូវ ។ ភ្លាមៗ បុគ្គលិកបាននាំគ្នាយកទុយោទឹក បាញ់ នឹងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យជួយបាញ់ដែរ ប៉ុន្តែដោយសារអណ្តាតភ្លើងឆេះរាលដាលលឿនពេក ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមន្រ្តីអគ្គិភ័យ ចុះមកជួយអន្តរាគមន៍តែម្តង។


អគ្គិភ័យនេះដែរបានឆាបឆេះកញ្ចុះប្រក់ស្បូវអស់ចំនួន ១០ រួមសម្ភារៈមួយចំនួនធំ អស់ទាំងស្រុង តែមិនបង្កអោយមនុស្សរងរបួសនោះទេ នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានី , រថយន្តជំនួយ ក្រសួងមហាផ្ទៃ , រថយន្ត បុរី ប៉េងហួត , រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា, រថយន្តទីក្រុងកោះពេជ្រ មកដល់ទីតាំង ១៨ គ្រឿងបាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ជុំវិញទីតាំងកើតហេតុ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


