ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆេះខុនដូ កំពុងសាងសង់ នៅ បាងកក
ខុនដូ មួយកន្លែងដែលកំពុងសាងសង់ក្នុងខ័ណ្ឌចតុចក្រនៃរាជធានីបាងកក ប្រទេសថៃ ត្រូវអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនបណ្តាលឲ្យមានជនរងគ្រោះនោះទេ។

តាមការចុះផ្សាយរបស់ Bangkok Post, អគ្គិភ័យបានកើតឡើងនៅម៉ោង១២:២០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ ចេញពីជាន់ទី៨ បណ្តាលឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ហុយទ្រុបពេញមេឃ ខណៈមូលហេតុបង្កភ្លើងឆេះ មិនទាន់ត្រូវបានគេដឹងឡើយ។
មន្ត្រីក្រុងបាងកក បង្ហើបថា អាចមានអ្នកជាប់ក្នុងនោះពេលកើតហេតុ ប៉ុន្តែយ៉ាងណា បើយោងតាមព័ត៌មានចុងក្រោយ គឺមិនមានមនុស្សស្លាប់ឬរបួសទេ។

កាលពីខែមីនា អគារកំពុងសាងសង់មួយនៅក្នុងខណ្ឌចតុចក្រនេះ ក៏បាក់រលំផងដែរ ដោយសារតែឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅជិតទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា។
នោះគឺជាអគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់ ដែលការបាក់បានសង្កត់កម្មករបណ្តាលឲ្យមនុស្សរាប់សិបនាក់ ត្រូវបាត់បង់ជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅថៃសម្លាប់មន្ត្រីប៉ូលិសថ្នាក់ខ្ពស់៣នាក់
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


