ព័ត៌មានជាតិ
កិច្ចប្រជុំវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ លើការងារចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកំពង់ធំ
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ ប្រជុំត្រួតពិនិត្យវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ នូវបទពិសោធន៍ និងលើកទឹកចិត្តដល់ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានកំពុងតែធ្វើសកម្មភាព ចាក់វ៉ាក់សាំងបង្ការជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១ ។

យុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវិ១៩ ក្នុងរយះពេល៣ថ្ងៃ ក្នុងឃុំត្រពាំងធំ និងឃុំមានជ័យ របស់ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបញ្ចូលទិន្នន័យ និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥,៥៨៥ នាក់ ស្រី២,៨៨៧នាក់ ប្រកបដោយសុវត្ថិភាព និងបន្តចាក់នៅថ្ងៃអាទិត្យនេះ ជូនប្រជាពលរដ្ឋប្រមាណជាង មួយពាន់នាក់បន្ថែមទៀត។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់ក្រុមកាងារ ដែលប្រកបដោយបទពិសោធន៍ និងការអនុវត្តន៍ភារកិច្ចកន្លងមក និងបានកោតសរសើរ នូវស្មារតីទទួលខុសត្រូវ ក្នុង កិច្ចសហការ ជាមួយអជ្ញាធរដែនដី ដើម្បីបម្រើប្រជាជន ដោយអនុវត្តតាមបទបញ្ជា របស់មេបញ្ជាការដ្ឋានយោធភូមិភាគទី៤ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានអំពាវនាបតាមរយះ អាជ្ញាធរដែនដី ប្រជាពលរដ្ឋឲ្យក្មេងអាយុ ចាប់ពី១៨ឆ្នាំ ឡើងទៅ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នាកុំបីអាក់ខានឡើយ ក្រុមការងាររងចាំបម្រើប្រជាជនដោយស្មោះត្រង់និងដោយឥតលក្ខខណ្ឌ និងត្រូវចូលរួម អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិធានការ៣កុំ និង៣ការពារ របស់សម្តេចតេជោហ៊ុន សែន ឲ្យបានត្រឹមត្រូវ។

ប្រជាពលរដ្ឋដែលបាន មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានអគុណសម្តេចតេជោហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបាន ជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់សារជាថ្មី ឲ្យរួចផុតពីជំងឺកូវីដ១៩ និងសូមគោរពជូនពរ សម្តេចមានសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ។
អត្ថបទ ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


