ព័ត៌មានជាតិ
មន្រ្តីសុខាភិបាលប្រាប់ពីផលរំខានខ្លះៗ ពេលប្រើឱសថចិន Lianhua Qingwen
ដោយមិនបញ្ជាក់ថាឱសថចិន Lianhua Qingwen គឺសម្រាប់ព្យាបាលអ្នកឆ្លងកូវីដ ១៩ តែជាប្រភេទឱសថជួយសម្រាលរោគសញ្ញា ទប់កុំឲ្យមានការវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ អាចឲ្យអ្នកជំងឺវិលត្រឡប់ទៅរកការជាសះស្បើយឆាប់រហ័ស។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា ឱសថចិន Lianhua Qingwenឆ្លើយតបសរីរាង្គបានយ៉ាងល្អ កាត់បន្ថយរោគសញ្ញាដូចជាក្តៅខ្លួន ក្អក ឈឺបំពង់កអ្នកជំងឺកូវីដ១៩។ យ៉ាងណាលោកជំទាវបានប្រាប់ពីអាការៈមួយចំនួន ពីផលរំខាននៃការប្រើប្រាស់ឱសថចិននេះ។

លោកជំទាវបញ្ជាក់ថា ឱសថណាក៏ដូចឱសថណាដែរ តែងតែមានផលរំខានឬផលប៉ះពាល់មិនថាឱសថចិន ឱសថអាមេរិក ឱសថបារាំង។
ឱសថចិននេះមានផលរំខានដូចជា ធ្វើឲ្យចង់ក្អួត ឈឺពោះ អាចរាករូស ចេញរមាស់ ឬមានភាពធេងធោង ស្ងួតមាត់ឬស្ងួតបំពង់ក។ ឱសថបុរាណចិន Lianhua Qingwen ណែនាំសម្រាប់មនុស្សធំ មិនសម្រាប់កុមារតូចៗនោះទេ។
ឱសថ Lianhua Qingwen ត្រូវបានយកទៅប្រើ នៅពេលប្រទេសចិនផ្ទុះឆ្លងកូវីដទ្រង់ទ្រាយធំ។ មានបណ្តាប្រទេសជាច្រើន បច្ចុប្បន្ននេះក៏ទទួលស្គាល់ឱសថចិន Lianhua Qingwen ដូចជាប្រទេសប្រេស៊ីល ហ្វីលីពីន ឥណ្ឌូណេស៊ី កាណាដា ថៃ សិង្ហបុរី និងប្រទេសមួយចំនួននៅអាហ្វ្រិកក៏មានប្រើឱសថចិននេះដែរ។
លោកជំទាវឱ វណ្ណឌីន បានថ្លែងថា នៅឆ្នាំ ២០០៣ នៅពេលផ្ទុះជំងឺសារ ផ្តាយសាយ H1N1 ប្រទេសចិនបានប្រើប្រាស់ឱសថ Lianhua Qingwen ដើម្បីព្យាបាលអ្នកជំងឺមានបញ្ហារលាកផ្លូវដង្ហើម។
លោកជំទាវបានបញ្ជាក់ពីការប្រើប្រាស់ឱសថចិននេះ ដោយត្រូវលេបម្តង ៤ គ្រាប់ (ព្រឹក ថ្ងៃ ល្ងាច) ក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ។
ខណៈដែលឱសថចិននេះការពារកុំឲ្យវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនៃមេរោគកូវីដ លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ឡើងវិញថា ការប្រើប្រាស់ឱសថនេះសម្រាប់អ្នកមានជំងឺកូវីដកម្រិតស្រាលប៉ុណ្ណោះ ហើយត្រូវមានការប្រុងប្រយ័ត្ន កុំសាកល្បងប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


