ព័ត៌មានជាតិ
ប្រទេសកូរ៉េ នឹងពិនិត្យពិភាក្សាលើការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជា
កូរ៉េ ៖ ប្រទេសកូរ៉េ តាមរយៈទីស្នាក់ការ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុកនឹងពិនិត្យពិភាក្សាលើការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ។

ការបង្ហាញបែបនេះបានធ្វើឡើង ខណៈដែលប្រតិភូជាន់ខ្ពស់របស់ស្ថានទូតកម្ពុជាដឹកនាំដោយលោកឡុង ឌីម៉ង់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះទៅបំពេញទស្សនកិច្ចនៅ ទីស្នាក់ការ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុក នាសៀលចុងសប្តាហ៍នៃវិច្ឆិកា ឆ្នាំ ២០២០នេះ។

មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានឲ្យដឹងថា ការបំពេញទស្សនកិច្ចនេះគឺដើម្បីសិក្សាស្វែងយល់ពីបច្ចេកទេស និងការគ្រប់គ្រងយានយន្ដ ប្រព័ន្ធសុវត្ថិភាពចរាចរសាធារណៈ ពិភាក្សាលើកិច្ចការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងស្នើសុំជំនួយរថយន្ដសម្រាប់បម្រើបម្រាស់សាធារណៈដល់កម្ពុជា។

សព្វថ្ងៃប្រទេសកូរ៉េកំពុងអភិវឌ្ឍន៍ជឿនលឿនលើប្រព័ន្ធត្រួតពិនិត្យយានយន្ដ និងប្រព័ន្ធត្រួតពិនិត្យចរាចរសាធារណៈ ព្រមទាំងទទួលបានលទ្ធភាពល្អប្រសើរក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរផ្សេងៗ។

លោក Kwang Il ប្រធាន Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុក មានសេចក្ដីរីករាយដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូស្ថានទូតកម្ពុជា ហើយលោកក៏បានរៀបរាប់ពីកិច្ចសហការកន្លងមកជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ពាក់ព័ន្ធនឹងសំណើនេះលោកនឹងយកមកពិនិត្យពិភាក្សាក្នុងការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជា៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


