ព័ត៌មានជាតិ
លោក ហម ហុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបដិសេធន៍ការចោទប្រកាន់ថាតម្រូវឲ្យម្ចាស់ត្រាក់ទ័របង់លុយ១០០០០ដុល្លារជាថ្នូរនិងការដោះលែង
កំពង់ធំ ៖ លោក ហម ហុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបញ្ជាឲ្យក្រុមការងាររដ្ឋបាលជលផល ចុះពិនិត្យទីតាំងតំបន់ហាមឃាត់ និងចាប់គ្រឿងមួយដែលកំពុងតែឈូសឆាយដីព្រៃលិចទឹក នៅក្នុងសហគមន៍ បឹងប្រសាន ស្ថិតនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រឿងចក្រត្រាក់ទ័រជាច្រើនគ្រឿង ដែលជាកម្មសិទ្ធរបស់លោក ហួន ជាបុគ្គល សកម្មក្នុងការបំផ្លាញព្រៃលិចទឹក បានឃុបឃិតគ្នាជាមួយសហគមន៍បឹងប្រសាន នាំគ្រឿងចក្រត្រាក់ទ័រ មកឈូឆាយដីលិចទឹកដែលជាជំរកត្រីពងកូន ក្នុងសហគមន៍បឹងប្រសាន ដែលជារនាមសម្រាប់ត្រីពងកូនបន្តពូជ ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

សូមបញ្ជាក់ផងដែរថា ឈ្មោះហួន ជាអ្នកកាងបទល្មើស អោយគ្រឿងចក្រត្រាក់ទ័រ របស់ឈ្មោះអ៊ីម ឃីម រស់នៅក្នុងឃុំម្សាក្រងអោយធ្វើសកម្មភាពឈូសឆាយដីខុសច្បាប់ ជារៀងរាល់ឆ្នាំនៅក្នុងសហគមន៍បឹងប្រសាន ផ្ទៃដីព្រៃលិចទឹកដែលរងការឈូសឆាយ គឺទំហំជិត២០ហិកតាឯណោះ។

លោក ហម ហុន នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ បានឲ្យដឹងតាមទូរសព្ទថា បានចាត់ក្រុមត្រួតពិនិត្យបទល្មើសជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់ធំចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ប្រទះឃើញបទល្មើសជាក់ស្តែង កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាន់ដីព្រៃលិចទឹក និងកោងកាង ចំនួន ២០ ហិកតា ចំណុចក្បាលប៉ាត ឋិតក្នុងភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ តំបន់៣។

ក្រោយពីទទួលព័ត៌មានថា មានគ្រឿងចក្រត្រាក់ទ័រ លបលួចឈូសឆាយដីព្រៃលិចទឹកនៅចំណុចបឹងប្រសាន ក៏បានឲ្យក្រុមការងារជលផល ចុះទៅពិនិត្យសកម្មភាព លុះបានប្រទះឃើញគ្រឿងកំពុងតែធ្វើសកម្មភាព ក៏បានបញ្ជាឲ្យកម្លាំងស្រាវជ្រាវរង់ចាំ កម្លាំងជំនួនទៅដល់ ក្នុងពេលនោះក្រុមគ្រឿងចក្របាននាំគ្នាបើករត់ នៅពេលដែលកម្លាំងចុះទៅដល់ក៏បានឃាត់ បានតែមួយត្រាក់ទ័រមួយគ្រឿង រហូតមកដល់ពេលនេះ ខណ្ឌរដ្ឋបាលជលផលបាន កសាងសំណុំរឿងទៅតុលាការ ចំណែកតែកុងត្រាក់ទ័របានរត់គេចខ្លួន។
ពាក់ព័ន្ធនឹងការចោទប្រកាន់ ថាលោករដ្ឋបាលជលផលកំពង់ធំ ចាប់គ្រឿងចក្ររបស់ប្រជាពលរដ្ឋ ហើយបង្ខំឲ្យបង់ប្រាក់ ១០០០០ដុល្លា ជាថ្នូរនិងការដោះលែងនោះ លោកនាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងនៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ថា គឺជាព័ត៌មានមិនពិតនោះទេ អាចមានការភ័ន្តច្រឡំរវាង ម្ចាស់គ្រឿងចក្រនិងរូបលោក ក្នុងការសន្ទនាតាមទូរសព្ទ លោកបានបញ្ជាក់ថា នៅថ្ងៃចាប់គ្រឿងចក្រ មានបុរសម្នាក់មានឈ្មោះ យិន ដែលជាបងថ្លៃរបស់លោកហួន ម្ចាស់គ្រឿងចក្រដែលត្រូវបានចាប់ ខលមកសុំសម្រួលសុំការដោះលែងត្រាក់ទ័រ លោកក៏បាននិយាយថា លោកមិនទទួលជាដាច់ខាត ទោះបីប៉ុន្មានដុល្លាក៏ដោយ ព្រោះជាបទល្មើសដែលមិនអាចអនុគ្រោះបាន។
លោក ហន ហុន បានបន្តថា លុះក្រោយមកល(លេចលឺថា រដ្ឋបាលជលផលកំពង់ធំ តម្រូវឲ្យបង់លុយ១ម៉ឺនដុល្លារជាថ្នូរនិងការដោះលែងទៅវិញ លោកបានបញ្ជាក់ថា នេះមិនជាការពិតនោះឡើយ ហើយលោកក៏បានកសាងសំណុំរឿងទៅតុលាការរួចរាល់ហើយដែរ៕
ដោយ ៖ ប៊ុន រដ្ឋា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


