Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ខេត្ត​សៀមរាបជាច្រើន​ថ្ងៃ បន្ត​រកឃើញ​អ្នក​ភូមិ​ មន្រ្តី​សុខាភិបាល​ឆ្លង​កូវីដ​មេរោគ​បំប្លែង​ខ្លួនថ្មី​បន្ត​បន្ទាប់

បានផុស

នៅ

ខេត្ត​សៀមរាប​ បាន​រកឃើញមានអ្នក​ឆ្លង​​វីរុស​កូវីដ​បំប្លែង​ខ្លួន​ដែលត​ា លើ​អ្នក​ភូមិ​ជាច្រើន​នាក់ រួម​ទាំង​បុគ្គលិកសុខាភិបាល​​ម្នាក់​ផង​ដែរ។

អ្នក​ភូមិ​នៅ​ខេត្ត​សៀមរាប​ដែល​រកឃើញ​ឆ្លង​កូវីដ​ដែល​តា (Delta) មាន​នៅ​ឃុំ​អូរសោម ស្រុក​អង្គរ​ជុំ ចំនួន ២ នាក់ ​នៅ​ឃុំ​ចារឈូក ស្រុក​អង្គរ​ជុំ​ចំនួន ០៣ នាក់ នៅ​ឃុំកំពង់ឃ្លាំង ស្រុក​សូត្រនិគម​ចំនួន ០៣ នាក់ នៅ​ឃុំទឹកវិល​ស្រុកសៀមរាប​ចំនួន ០១ នាក់ ​នៅ​ឃុំ​សាលា​កម្រើក ស្រុក​សៀមរាប​ចំនួន ០៥ នាក់ និង​នៅ​ឃុំ​ស្វាយ​ដង្គំ​ស្រុក​សៀមរាប​ចំនួន ០៣ នាក់។ ក្រៅ​ពី​នេះមាន​មន្រ្តីសុខាភិបាល ០១ នាក់​ផង​ដែរ​នៅ​ខេត្ត​សៀមរាប​បាន​ឆ្លង​កូវីដដែល​តា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅថ្ងៃ ០៣ ខែ​សីហា យោងតាម​លទ្ធផល​វិភាគ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ ​បាន​រកឃើញ​ករណី​អ្នក​ឆ្លងកូវីដ​បំប្លែង​ខ្លួន​ដែល​តាចំនួន ៣៦ នាក់។ ក្នុង​នោះ​រាជធានី​ភ្នំពេញចំនួន ៥ នាក់ ខេត្ត​សៀមរាប ចំនួន ១៨ នាក់ ឧត្តរមានជ័យ ចំនួន ៩ នាក់ និង​កំពង់ធំ ចំនួន ៤ នាក់។

ខេត្តសៀមរាបដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជាតំបន់បិទខ្ទប់ ជាមួយ​ខេត្ត​ទាំង ៧ ជាប់​ព្រំដែន​ថៃ​មាន​ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន បន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ ១៩ ប្រភេទដែលតា (Delta) ។

នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបមានការកើនឡើង ករណីឆ្លងរាលដាលជាបន្តបន្ទាប់មេរោគបំប្លែងថ្មីដែលតា ពាក់ព័ន្ធ​ពលរដ្ឋ និង​មន្រ្តី​សុខាភិបាល​ជាច្រើន​នាក់ ហើយ​រដ្ឋបាលខេត្តសៀមរាបបានសម្រេចបិទខ្ទប់​ភូមសាស្ត្រ​សង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប កំណត់ជាតំបន់លឿងទុំ មានសង្កាត់ស្វាយដង្គំ ,សង្កាត់សាលាកំរើក , សង្កាត់ស្លក្រាម និង សង្កាត់គោកចក ព្រមទាំងឃុំចំនួន៣ ក្នុងស្រុកសូទ្រនិគម ក្នុងនោះឃុំកំពង់ឃ្លាំង កំណត់ជាតំបន់ក្រហម និង ឃុំដានរុន ,ឃុំកៀនសង្កែរ កំណត់ជាតំបន់លឿងទុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម