ព័ត៌មានជាតិ
អាជ្ញាធរចុះឆ្មក់ចាប់រថយន្តដឹកដី ១០គ្រឿងមិនគោរពច្បាប់អាជីវកម្មរ៉ែសំណង់
ក្រុមម្ចាស់រថយន្តដឹកដីគ្រួសក្រហមប្រមាណ១០គ្រឿង គឺត្រូវបានអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ និងមន្ទីរជំនាញខេត្តកោះកុង ឆ្មក់ចុះចាប់បង្រ្កាបបាននៅចំណុចអូរស្រីស្រណោះបណ្តាលផ្លូវជាតិលេខ៤៨ ក្រោយពួកគេមិនខ្វល់គោរពច្បាប់អាជីវកម្មរ៉ែសំណង់។
តាមការឱ្យដឹងរបស់លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ មិនមែនជាវិធានការលើកទី១ឡើយដែលចុះឃាត់ក្រុមម្ចាស់អាជីវកម្មរថយន្តដឹកអាចម៍ដី គ្រួស និងថ្មក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ។

លោកអភិបាលក្រុងខេមរភូមិន្ទបន្ថែមថា សកម្មភាពធ្វើអាជីវកម្មរបស់ក្រុមឡានទាំងនេះ មិនបានគោរពច្បាប់នោះទេ ពោលគឺដឹកដីគ្រួសថ្ម ធ្លាក់ជុះពេញផ្លូវជាហេតុបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវ ព្រមទាំងធ្វើឱ្យខូចសោភ័ណ្ឌបរិស្ថានទៀតផង។ ដូច្នេះទើបអាជ្ញាធរមានវិធានការឆ្នក់ចុះចាប់តែម្តង។
លោក ឈេង សុវណ្ណដា អះអាងថា លោកពិតជាមិនចង់បង្កការរំខានដល់ការប្រកបអាជីវកម្មរបស់អាជីករនោះទេ ពោលគឺបញ្ហានេះអាជ្ញាធរបានអប់រំណែនាំផ្សព្វផ្សាយជាច្រើនលើកច្រើនសារមកហើយថាសុំឱ្យពួកគាត់ចូលរួមគោរពច្បាប់ ប៉ុន្តែពួកគេហាក់ភ្លេចត្រចៀកផ្គើនមិនខ្វាយខ្វល់ គ្រាអាជ្ញាធររវល់ដោះស្រាយទប់ស្កាត់រឿងកូវីដ១៩។

ចំណែកឯលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លើកឡើងថា លោករីករាយនឹងបន្តសហការលើយុទ្ធនាការឆ្នក់ចាប់រថយន្តល្មើសទាំងនោះគ្រប់ពេលវេលា ដើម្បីឱ្យអាជីវករងាកមកគោរពច្បាប់ឡើងវិញ ជៀសវាងបង្កការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ត្បិតពួកគេប្រកបអាជីវកម្មបង់ពន្ធជូនរដ្ឋក៏ដោយ។
គួរជម្រាបថា ទីតាំងដែលមានអាចម៍ជុះរាយប៉ាយពេញផ្លូវជាតិលេខ៤៩ រួមមាន៖ ទីតាំងទី១ ចំណុចហួសឆ្វេសដៃស្ពានតាប៉ន ទី២ កែវផ្លូវចូលទំនប់ទឹកស្អាត និងទី៣ ចុះចំណោទឆ្វេសដៃផ្លូវជាតិលេខ៤៨អូរស្រីស្រណោះ ប្រសិនធ្វើដំណើរពីក្រុងខេមរភូមិន្ទទៅរាជធានីភ្នំពេញ។

យោងតាមសារចរស្តីពីវិធានការចំពោះការដឹកជញ្ចូនរ៉ែសំណង់គ្រប់ប្រភេទរបស់ក្រសួងរ៉ែ និងថាមពលចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្រ្តី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ មន្ទីររ៉ែ និងថាមពលរាជធានីខេត្ត ចាំបាច់ពិនិត្យយ៉ាងម៉ឹងម៉ាត់បំផុតចំពោះការអនុវត្តវិធានការចំពោះការដឹកជញ្ចូនរ៉ែសំណង់ខាងលើនេះ។
ក្នុងករណីដែលអាជីវករ ក្រុមហ៊ុនប្រព្រឹត្តល្មើសចំណុចណាមួយនៃវិធានការខាងលើ មន្ទីររ៉ែ និងថាមពល ត្រូវចាត់វិធានការការផ្អាកការធ្វើអាជីវកម្មការដ្ឋាននោះចំនួន១សប្តាហ៍ ដោយជាការព្រមានជាលាយល័ក្ខណ៍ជាអក្សរ និងបញ្ជាក់ពីចំណុចនៃការប្រព្រឹត្តល្មើសក្នុងលិខិតព្រមាននោះ។

ហើយល្មើសចំនួន៣ដងក្នុងរយៈពេល១២ខែ ការដ្ឋានអាជីវកម្មសំណង់នោះត្រូវបិទជាស្ថាពរ ហើយមន្ទីររ៉ែ ត្រូវរៀបចំសំណុំលិខិតដើម្បីដកហូតអាជ្ញាបណ្ណធនធានរ៉ែស្របតាមច្បាប់ និងបទប្បញ្ញាត្តិជាធរមាន។
អាជីករ និងក្រុមហ៊ុនដែលទទួលរងនូវការដកហូតអាជ្ញាបណ្ណដោយការប្រព្រឹត្តល្មើសនឹងវិធានការខាងលើ នឹងត្រូវកត់ត្រាចូលបញ្ជីខ្មៅរបស់ក្រសួងរ៉ែ និងថាមពល ដោយមិនអនុញ្ញាតឱ្យចូលធ្វើអាជីវកម្មគ្រប់សកម្មភាពទាំងអស់ដែលពាក់ព័ន្ធនឹងវិស័យរ៉ែចំនយន៣ឆ្នាំពេញតែម្តង។
បញ្ហានេះដែរ គឺត្រូបានពលរដ្ឋអ្នកដំណើរ ឬរស់នៅក្បែរផ្លូវជាតិលេខ៤៨ ចាត់ទុកថា ទង្វើរកស៊ីធ្វើអាជីវកម្មផ្ទុយនឹងច្បាប់នេះថានឹងកំពុងបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងសម្បើមណាស់ដល់អ្នកដំណើរទូទៅលើកំណាត់ផ្លូវជាតិលេខ៤៨ គ្រាក្រុមអ្នកដឹកដីខាងលើមួយថ្ងៃៗដឹងតែពីប្រមូលលុយចូលហៅប៉ៅខ្លួនឯង និងបក្សក្រុមមួយចំនួនតូច ប៉ុណ្ណោះ។
ហើយពួកគាត់ក៏ស្នើសុំឱ្យលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងពិនិត្យដកហូតអាជ្ញាប័ណ្ណលើម្ចាស់អាជីវកម្មរ៉ែសំណង់ណាដែលតែងតែល្មើសច្បាប់ដោយទុកធ្វើជាគំរូអាក្រក់ដល់អាជីវករដ៏ទៃទៀត៕ អត្ថបទ៖
សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


