ព័ត៌មានជាតិ
មន្ទីរពេទ្យរដ្ឋពីរកន្លែង អនុញ្ញាតិដល់ពលរដ្ឋនៅភ្នំពេញ ចាក់វ៉ាក់សាំងកូវីដ
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសឲ្យប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅរាជធានីភ្នំពេញ ដែលខកខានមិនបានទទួលការចាក់វ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកន្លងទៅ និងអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ សូមទៅទទួលការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៩ ខែសីហានេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដនាពេលកន្លងទៅ មានប្រជាពលរដ្ឋមួយចំនួនខកខានមិនបានមកទទួលការចាក់វ៉ាក់សាំង ក្នុងនោះមានដូចជាស្ត្រីមានគ័ភ៌ទើបសម្រាលកូនរួច អ្នកជាប់អនុវត្តវិធានការចត្តាឡីស័ក អ្នកមានបញ្ហាសុខភាពត្រូវព្យាបាល អ្នកមានធុរៈចាំបាច់ខានមិនបាន។
ម្យ៉ាងទៀត ក៏មានយុវជនខ្លះមិនទាន់គ្រប់អាយុ ១៨ ឆ្នាំផងដែរ។ ដូច្នេះក្រសួងសុខាភិបាលនឹងរៀបចំការផ្ដល់វ៉ាក់សាំងនេះជូនដល់ប្រជាពលរដ្ឋនៅសេសសល់ គឺនៅមន្ទីរពេទ្យអង្គឌួង និងមជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


