ព័ត៌មានជាតិ
ហេតុអ្វីបានជាអតិថិជនចូលចិត្តប្រើ អេស៊ីលីដាម៉ូបាល
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅប្រទេសកម្ពុជាតែងតែនាំមកនូវ សេវាកម្មថ្មីៗ ដែលមានបច្ចេកវិទ្យាទាន់សម័យនិងនាំមុខគេសម្រាប់បម្រើទៅតាមតម្រូវការរបស់អតិថិជននៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។
ភាពល្បីល្បាញនិងការបង្កើតនូវសេវាកម្មថ្មីៗទាំងនេះហើយបានធ្វើឱ្យអតិថិជនចូលចិត្តប្រើសេវាផ្សេងៗរបស់ធនគារអេស៊ីលីដាពិសេស អេប អេស៊ីលីដាដែលកំពុងតែពេញនិយមសម្រាប់ប្រជាពលរដ្ឋទូទៅ ព្រោះវាបានផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាងដល់ការរស់នៅប្រចាំថ្ងៃពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី ដែលតាធ្វើឱ្យប្រជាពលរដ្ឋមានការខ្លាចរអាមិនហ៊ានធ្វើដំណើរចេញទៅក្រៅ ទៅជួបជុំគ្នាឬទៅប្រើប្រាស់សេវាកម្មផ្សេងៗដូចពេលមុនៗទៀតឡើយដោយសារបារម្ភខ្លាចឆ្លងជំងឺដ៏កាចសាហាវនេះព្រោះមិនដឹងថានរណាមានឆ្លងឬមិនឆ្លងជំងឺនេះនោះទេ។
អតិថិជននិយមប្រើ អេស៊ីលីដាម៉ូបាលដោយសារវាជាមធ្យោបាយមួយដ៏ប្រសើរដែលជួយពួកគេក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃបានជាធម្មតា ដោយមិនចាំបាច់ជួបជុំគ្នាឬទៅប្រាស្រ័យទំនាក់ទំនងគ្នា ដែលមានហានិភ័យខ្ពស់ក្នុងឆ្លងមេរោគកូវីដ-១៩។

លោក សូ វុទ្ធី ជាមន្ត្រីរាជការបានមានប្រសាសន៍ថា លោកបានប្រើអេស៊ីលីដាម៉ូបាលនេះរយៈពេល១០ឆ្នាំមកហើយៗមូលហេតុដែលលោកប្រើវាដោយសារវាបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់លោកកាន់តែប្រសើរពិសេសធ្វើឱ្យលោកមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការផ្សេងៗដូចជាមិនចាំបាច់ទៅកាន់ធនាគារផ្ទាល់ ងាយស្រួលទូទាត់ទំនិញតាមអនឡាញ ងាយស្រួលបង់ថ្លៃទឹកភ្លើងនិងសេវាផ្សេងៗទៀតដោយមិនបង់ប្រាក់ និងផ្ទេរប្រាក់ទៅឪពុកម្តាយនិងបងប្អូន ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ជាដើម។ ចំណែក កញ្ញា យ៉ែមសុជាតា ជាបុគ្គលិកក្រុមហ៊ុនឯកជនបានលើកឡើងដែរថា ជាការពិតការមានអេស៊ីលីដាម៉ូបាលក្នុងដៃប្រៀបនដូចជាមានធនាគារក្នុងផ្ទះអីចឹងដែរ ព្រោះយើងមិនចាំបាច់ធ្វើដំណើរចេញទៅក្រៅក្នុងការធ្វើប្រតិបត្តិការផ្សេងៗពិសេសស្ថិតក្នុងបរិបទការរាតត្បាតជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ចំពោះអ្នកដែលនៅមិនទាន់មានអេស៊ីលីដាម៉ូបាលប្រើទេនោះសូមដោតឡូតនិងចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង ដោយមិនគិតថ្លៃសេវាទាំងអស់ហើយទទួលបានលេខគណនីពិសេសៗ ដោយមិនបាច់ចំណាយប្រាក់ទិញទៀតផង តាមរយៈ Play Store, app store, app gallery ដើម្បីយកកម្មវិធីនេះទុកក្នុងទូរសព្ទដៃ ដើម្បីបំពេញតម្រូវការខណៈរហូតមកដល់ពេលនេះមានអតិថិជន ប្រមាណ២លាននាក់ហើយកំពុងប្រើប្រាស់សេវាអេស៊ីលីដាម៉ូបាល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



