សេដ្ឋកិច្ច
សណ្ឋាគារ Steigenberger Hotel Phnom Penh បានបញ្ចប់ការសាងសង់ជាផ្លូវការ និង បានបម្រើឱ្យវិស័យបដិសណ្ឋារកិច្ចដ៏ប្រណីតនៅរាជធានីភ្នំពេញ
ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងតំណាងស្ថាប័នសារព័ត៌មានជាច្រើន បានអញ្ជើញ ចូលរួមកម្មវិធីនៅលើអាគារកម្ពស់ ២៣០ ម៉ែត្រខ្ពស់ជាងគេនៅរាជធានីភ្នំពេញ និងធ្វើជាសាក្សី នៃការលេចរូបរាងរបស់សណ្ឋាគារផ្កាយប្រាំដ៏ប្រណិតនៅភ្នំពេញ។
លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group និងលោក Ye Guohui អគ្គនាយក សណ្ឋាគារ Steigenberger Hotel Phnom Penh បានថ្លែងសុន្ទរកថាក្នុងឱកាសដ៏វិសេស វិសាលនេះ ដែលជាសញ្ញាបង្ហាញពីការចាប់ផ្តើមទំព័រថ្មីនៃសេវាកម្មបដិសណ្ឋារកិច្ចកម្រិតខ្ពស់ នៅកម្ពុជា។

មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិឈានមុខគេ
អគារ Morgan Tower គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មស្នូលដ៏រឹងមាំនិងទំនើប ដែលប្រមូលផ្តុំ ដោយសហគ្រាសល្បីឈ្មោះជាង ២០០ មកពីជុំវិញពិភពលោក។ ការបើកដំណើរការរបស់ សណ្ឋាគារ Steigenberger បានបំពេញបន្ថែមនូវប្រព័ន្ធអេកូឡូស៊ីពេញលេញ រួមមាន ការិយាល័យទំនើប ការស្នាក់នៅប្រណីត មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងកន្លែងជួបជុំកម្រិតខ្ពស់ ដែលធ្វើឱ្យ Morgan Tower ក្លាយជាទ្រព្យសកម្មដ៏មានឥទ្ធិពលបំផុតមួយនៅរាជធានីភ្នំពេញ។


បទពិសោធន៍ស្នាក់នៅប្រណីតគ្រប់ជ្រុងជ្រោយលើកម្ពស់ ២៣០ ម៉ែត្រ
សណ្ឋាគារមានចំនួន ១១៦ បន្ទប់ស្ថិតនៅលើអាកាស ដែលអ្នកស្នាក់នៅអាចគយគន់ ទេសភាពទន្លេចតុមុខនិងទីក្រុងភ្នំពេញបានគ្រប់ជ្រុងនិងគ្រប់ពេលវេលា។ អ្នកស្នាក់នៅនឹងទទួលបានបទពិសោធន៍ការរស់នៅថ្មីដែលមានបរិក្ខារគ្រប់ពេញលេញទាំងអស់ រួមមានសេវា Minibar ឥតគិតថ្លៃ មិនមានបង្កប់ការចំណាយផ្សេងៗ ការចេញនិងចូលដោយសេរី មានអ្នកបម្រើសេវាផ្ទាល់ខ្លួនបែប VIP គឺជាស្តង់ដារលំដាប់កំពូលនៃបដិសណ្ឋារកិច្ចឈានមុខគេនៅភ្នំពេញ។


បរិក្ខារនិងសេវាកម្មបែបអភិជន
មិនត្រឹមតែបន្ទប់ស្នាក់នៅប៉ុណ្ណោះទេ សណ្ឋាគារបានរួមបញ្ចូលបរិក្ខារទំនើបៗនិងសេវាកម្មបម្រើគ្រប់តម្រូវការរបស់អ្នកស្នាក់នៅរួមមាន៖
• La Vida Sky Bar ជាស្តាយបារដែលខ្ពស់ជាងគេនៅភ្នំពេញ
• Bela Bela Restaurant ជាភោជនីយដ្ឋានប្រចាំថ្ងៃ
•Yan Rocksalt Teppanyaki ជាភោជនីដ្ឋានជប៉ុនខ្ពស់ជាងគេនៅភ្នំពេញ
• Autoren Bar ជាឡោញដ៏ស្ងប់ស្ងាត់សម្រាប់ជជែកពិភាក្សាអាជីវកម្ម
• អាងហែលទឹកលើអាកាសចំហរអាចគយគន់ទេសភាពទីក្រុងបាន
• SPA Center កន្លែងស្ប៉ាបែបខ្មែរ
• Gymnasium កន្លែងហាត់ប្រាណ
• Glass Skywalk ស្ពានកញ្ចក់កម្ពស់ ២៣០ ម៉ែត្រនៅលើអាកាសអាចទស្សនាទេសភាពទន្លេចតុមុខនិងទីក្រុងភ្នំពេញ
• Conference Center មជ្ឈមណ្ឌលប្រជុំនិងសន្និសីទលំដាប់ខ្ពស់
• Banquet Hall សាលលើអាកាសមានទេសភាព 270 ដឺក្រេ


កេរ្តិ៍ឈ្មោះនិងប្រវត្តិល្បីៗជាង ១០០ឆ្នាំ នៅអាល្លឺម៉ង់
Steigenberger គឺជាយីហោសណ្ឋាគារប្រណីតមានអាយុកាលជាង ១០០ឆ្នាំមានឈ្មោះល្បីល្បាញជាងគេរបស់ក្រុមហ៊ុន Huazhu Group នៅប្រទេសអាល្លឺម៉ង់។ មិនត្រឹមតែជាបន្ទប់ស្នាក់នៅនោះទេ សណ្ឋាគារ Steigenberger គឺជាទីតាំងដែលត្រូវបានជ្រើសរើសក្នុងការទទួលភ្ញៀវជាតិនិងអន្តរជាតិជាន់ខ្ពស់ ជាកន្លែងស្នាក់នៅបន្ទាប់ពីដំណើរទស្សនកិច្ចនៃមេដឹកនាំនិងគណប្រតិភូធំៗ និងកិច្ចប្រជុំកំពូលអន្តរជាតិនានាជាយូរមកហើយ។
ការនាំចូលយីហោ Steigenberger នៅរាជធានីភ្នំពេញ បាននាំមកនូវស្តង់ដារសេវាកម្មអន្តរជាតិ និងរបៀបរបបរស់នៅបែបអភិជន ដោយផ្តោតលើសេវាបដិសណ្ឋារកិច្ចកម្រិតខ្ពស់ សន្និសីទអន្តរជាតិ ដំណើរវិស្សមកាល ដំណើរទស្សនកិច្ច និងការជួបជុំនានារបស់អភិជន។

មុខមាត់ថ្មីនៃកម្ពុជា
ការបញ្ចប់ការសាងសង់ជាផ្លូវការរបស់សណ្ឋាគារ Steigenberger Hotel Phnom Penh បាននាំមកនូវស្តង់ដារថ្មីដែលលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។ បន្ថែមពីលើនេះទៀត សណ្ឋាគារ Steigenberger Hotel Phnom Penh នឹងក្លាយជានិមិត្តរូបថ្មីនៃវិស័យទេសចរណ៍ និងមជ្ឈមណ្ឌលធុរកិច្ចអន្តរជាតិនៅកម្ពុជា ដែលឈរចំទីតាំងស្នូល បង្ហាញខ្លួនលើអាកាស មានទេសភាពទន្លេចតុមុខនិងទីក្រុងភ្នំពេញ មានបរិក្ខារពេញលេញ និងកេរ្តិ៍ឈ្មោះសណ្ឋាគារ ដែលមានប្រវត្តិសាស្ត្រជាង ១០០ឆ្នាំ៕
Steigenberger Hotel Phnom Penh
Morgan Tower, កោះពេជ្រ, រាជធានីភ្នំពេញ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


