សេដ្ឋកិច្ច
កែប្រែបរិយាកាសសិក្សា៖ ABA ជួសជុលកែលម្អឡើងវិញអនុវិទ្យាល័យសម្តេចឪក្នុងខេត្តព្រះសីហនុ
ស្ថិតនៅតំបន់ដ៏មមាញឹកដែលជាបេះដូងនៃខេត្តព្រះសីហនុ អនុវិទ្យាល័យសម្តេចឪ បានឈរយ៉ាងរឹងមាំ ជាទីផ្តល់ចំណេះដឹងដល់សិស្សានុសិស្សជាច្រើនជំនាន់រហូតមកដល់បច្ចុប្បន្ន។ ថ្នាក់រៀនរបស់សាលា បានទទួលស្វាគមន៍សិស្សានុសិស្សពីគ្រប់មជ្ឈដ្ឋាន ដើម្បីចូលមកសិក្សារៀនសូត្រ។ ទោះជាយ៉ាងនេះក្ដី ដោយសារកត្តាពេលវេលា អគារសិក្សានេះមានសភាពចាស់ទ្រុឌទ្រោមទៅតាមអាយុកាលរបស់ខ្លួន – ជញ្ជាំងចាស់ស្លក់ពណ៌ ថ្នាំពណ៌របក ហើយបរិយាកាសសិក្សាក៏មិនសូវអំណោយផល សម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។
នៅក្នុងខែឧសភានេះ អគារ និងថ្នាក់រៀនទាំងនេះ បានផ្លាស់ប្ដូរមុខមាត់ថ្មី។ ក្រោមការគាំទ្រពីធនាគារ ABA អគារសិក្សា ចំនួន 2 ខ្នង ដែលមានសរុប 11 បន្ទប់រៀន ត្រូវបានជួសជុលកែលម្អ និងលាបថ្នាំថ្មីទាំងស្រុង។ ដំបូល អគារត្រូវបានបាញ់ថ្នាំថ្មី ខណៈបង្អួច និងទ្វារក៏ត្រូវបានលាបពណ៌ថ្មី ធ្វើឲ្យបរិយាកាសសាលារៀនមានសភាពថ្មីឡើងវិញ។ ដ្បិតការកែប្រែនេះមើលទៅសាមញ្ញ ប៉ុន្តែបានផ្តល់ប្រយោជន៍ជាច្រើន រួមមានជញ្ជាំងថ្មីស្អាត បរិយាកាសមានផាសុកភាព និងបរិស្ថានស្រស់ស្រាយដែលជាចំណែកមួយជួយឲ្យសិស្សានុសិស្សបានរៀនសូត្ររីកចម្រើនតទៅមុខ។
លី ប៊ុនហ៊ាង សិស្សានុសិស្ស នៃអនុវិទ្យាល័យសម្តេចឪ បានលើកឡើងថា “កាលពីមុន ថ្នាក់រៀនចាស់ទ្រុឌទ្រោម ជញ្ជាំងរបកថ្នាំ ធ្វើឲ្យពួកខ្ញុំពិបាករៀន។ ប៉ុន្តែបន្ទាប់ពីការជួសជុលរួចរាល់ ឥឡូវ ថ្នាក់រៀនថ្មី ស្រួលអង្គុយរៀនជាងមុន ធ្វើឲ្យខ្ញុំ និងមិត្តភក្តិអាចផ្តោតអារម្មណ៍ក្នុងការរៀនសូត្របានល្អជាងមុន” ។
នៅថ្ងៃទី28 ខែឧសភា ពិធីប្រគល់អំណោយជូន អនុវិទ្យាល័យសម្ដេចឪ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ ព្រមទាំងបុគ្គលិកសាខាធនាគារ ABA នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ 170 នាក់។
ក្រៅពីកម្មវិធីផ្លូវការ សិស្សានុសិស្ស និងក្រុមការងារ ABA ក៏បានចូលរួមសកម្មភាពសង្គមផងដែរ ដូចជាការគូរគំនូរលើជញ្ជាំង និងសម្អាតបរិវេណសាលា ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងការចូលរួមក្នុងសហគមន៍។ ជាការលើកទឹកចិត្តបន្ថែម សិស្សម្នាក់ៗក៏ទទួលបានសម្ភារសិក្សា មួយចំនួន ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគាត់ផងដែរ។
ក្រៅពីកម្មវិធីផ្លូវការ សិស្សានុសិស្ស និងក្រុមការងារ ABA ក៏បានចូលរួមសកម្មភាពសង្គមផងដែរ ដូចជាការគូរគំនូរលើជញ្ជាំង និងសម្អាតបរិវេណសាលា ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងការចូលរួមក្នុងសហគមន៍។ ជាការលើកទឹកចិត្តបន្ថែម សិស្សម្នាក់ៗក៏ទទួលបានសម្ភារសិក្សា មួយចំនួន ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគាត់ផងដែរ។
លោក ព្រាប សុភាព នាយកគ្រប់គ្រងតំបន់ (ភាគខាងលិច) នៃធនាគារ ABA មានប្រសាសន៍ថា “ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ព្រោះការអប់រំ បង្កើតធនធានមនុស្ស ដែលត្រូវការចាំបាច់ដើម្បីប្រទេសយើងរីកចម្រើនទៅមុខ។ ហើយការអប់រំអាចរីកចម្រើនបាន លុះត្រាតែសិស្សានុសិស្សមានអារម្មណ៍សុវត្ថិភាព និងទទួលបានការលើកទឹកចិត្តពីបរិយាកាសជុំវិញខ្លួន”។
លោកក៏បានបន្ថែមថា “ការជួសជុសកែលម្អឡើងវិញនៃអនុវិទ្យាល័យសម្តេចឪនេះ គឺជាការវិនិយោគដ៏មានសារៈសំខាន់ក្នុងការបង្កើតបរិយាកាសសិក្សាដែលកក់ក្តៅ និងអំណោយផល ដើម្បីផ្តល់មូលដ្ឋានរឹងមាំដល់យុវជនជំនាន់ក្រោយ អាចទទួលបានភាពជោគជ័យបន្តទៅថ្ងៃអនាគត”។
តាមរយៈគម្រោងជួសជុលកែលម្អសាលារៀនជាបន្តបន្ទាប់ គំនិតផ្តួចផ្តើមនេះ បានឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ធនាគារ ABA ក្នុងសកម្មភាពជួយកិច្ចការសង្គម។ តាមរយៈការបង្កើនលទ្ធភាពទទួលបានការអប់រំមានគុណភាព ABA បន្តគាំទ្រយុវជនកម្ពុជា ដើម្បីធានាថា សិស្សានុសិស្សគ្រប់រូបមានឱកាសអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យសម្រេចបាននូវ សក្តានុពលពេញលេញ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


