ព័ត៌មានជាតិ
ខេត្តបាត់ដំបងបិទខ្ទប់ ១៤ ថ្ងៃ ការលក់ដូរ និងការធ្វើចរាចរណ៍ត្រូវរឹតត្បិត
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញលិខិតជាផ្លូវការ សម្រេចអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី (ដែលតា) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានបញ្ជាក់ថា វិធានការរដ្ឋបាលបណ្តោះអាសន្នលើភូមិសាស្ត្រខេត្តបាត់ដំបង ចាប់ផ្តើមអនុវត្តចាប់ថ្ងៃទី ១៨ រហូតដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២១។

នៅក្នុងរង្វង់កំណត់វិធានការ មិនត្រូវបានអនុញ្ញាតិឲ្យមានសកម្មភាពការងារមុខរបរឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ដូចជា អាជីវកម្ម,ក្លឹបកម្សាន្តគ្រប់ប្រភេទ,រមណីយដ្ឋាន,សួនកម្សាន្តអាជីវកម្មម៉ាស្សា,សូណាស្ទីម, ហាងលក់ដូរការសេពគ្រឿងស្រវឹង, រោងសម្តែងសិល្បះ, ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡាជាដើម។
ក្នុងអំឡុងពេលអនុវត្តវិធានការរដ្ឋបាលនេះ ក៏មិនអនុញ្ញាតិឲ្យមានការជួបជុំមនុស្សច្រើនលើសពីចំនួន ១០នាក់ឡើយ លើកលែងតែសមាជិកគ្រួសារ។ ជាងនេះទៀត រាល់ការធ្វើចរាចរណ៍សកម្មភាពអាជីវកម្មទាំងឡាយ ក៏មិនត្រូវបានអនុញ្ញាតិឡើយ ចាប់ពីចន្លោះម៉ោង ៩:០០នាទីយប់ ដល់ម៉ោង៣:០០នាទីទៀបភ្លឺ រួមទាំងគោលការណ៍មួយចំនួនទៀត ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជ:គ្រប់ប្រភេទ ត្រូវមានកាតព្វកិច្ចអនុវត្តតាមវិធានការរបស់ ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់រក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យសម្លាប់មេរោគវាស់កម្តៅស្កេន QRCode។ លើកលែងតែទីកន្លែង មិនមានលក្ខណះសមរម្យអនុញ្ញាតិឲ្យលក់ដូរត្រឹមការវេចខ្ជប់ជូនអតិថិជនតែប៉ុណ្ណោះមិនអាចអង្គុយជួបជុំគ្នាដោយមិនមានវិធានការគ្រប់គ្រាន់ឡើយ។
ដូចបណ្តាខេត្តជាច្រើនទៀត ខេត្តបាត់ដំបងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពប្រយោជន៍ ដើម្បីកាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ.១៩ និងវីរុសដែលតាចូលក្នុងសហគមន៍។
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ