ព័ត៌មានជាតិ
ម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ ៖ ពិត ជាមានការទាមទារ ពិន័យ ៣ ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង រថយន្តរបស់លោកមែន!
ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានលើកសំណួរ សួរទៅកាន់នាយរងផ្នែក រដ្ឋបាលព្រៃឈើបន្ទាយស្រី ចំនួន៥សំណួរ ក្រោយពីមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើបន្ទាយស្រី បានឃាត់រថយន្តដឹកអីវ៉ាន់ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ហើយបានរកឃើញ មានការដឹកសត្វតុកកែ ៩៨៤ក្បាល។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ៦៧ ត្រង់ចំណុច ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កម្លាំងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឃាត់រថយន្តដឹកឥវ៉ាន់ ១គ្រឿង របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដោយបានរកឃើញដឹក «សត្វតុកែ» ចំនួន៩៨៤ក្បាល ហើយមន្ត្រីអះអាងថា ជាករណីល្មើសច្បាប់។

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៨ ខែសីហានេះថា ជាគោលការណ៍ ក្រុមហ៊ុនពុំមានសិទ្ធ បើកមើលឥវ៉ាន់បញ្ញើររបស់ភ្ញៀវនោះទេ លុះណាតែមានការសង្ស័យ ឬមានការស្នើសុំការចូលរួម ពីអាជ្ញាធរមានសមត្ថកិច្ចណាមួយ។

ចំណែកទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានសរសេរដោយ លើកសំណួរចំនួន៥ថា៖ សុំសួរទៅលោក លី សុផា ថា:
១- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?
២-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?
៣-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?
៤-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?
៥-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។ សង្ឃឹមថា ក្រុមហ៊ុននឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌។
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបញ្ជាក់ថា ទាមទារការពិន័យ ៣ម៉ឺនដុល្លារ ជាថ្នូរ នឹងការដោះលែងនោះ គឺជាការពិត។ ក្រុមការងារសារព័ត៌មានកម្ពុជាថ្មី នៅមិនទាន់អាចសុំការបំភ្លឺ ពីរដ្ឋបាលព្រៃឈើបន្ទាយស្រី នៅឡើយទេ។

យ៉ាងណាក៏ដោយលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា រថយន្តដែលកម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ធ្វើការឃាត់នេះ បានដឹកឥវ៉ាន់មកពីខេត្តមណ្ឌលគីរី ហើយបានមកដល់ខេត្តព្រះវិហារ ក៏បានចូលដាក់ កេសឥវ៉ាន់ ដែលមានសត្វតុកែដាក់ក្លាស់សេទឹកកក ដឹកមកកាន់ខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
លោកបន្តថា សត្វតុកែនេះ មានចំនួន៩៨៤ក្បាល បច្ចុប្បន្នកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏បានធ្វើការផាកពិន័យ ទៅតាមច្បាប់ព្រៃឈើឆ្នាំ២០០២ផងដែរ។ បច្ចុប្បន្ននេះ វត្ថុតាង និងរថយន្ត ត្រូវបានរក្សាទុក នៅផ្នែករដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


