Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន វិរៈ ប៊ុនថាំ និងក្រុមហ៊ុន ខូលថល ស៊ីធី សហការគ្នាអភិវឌ្ឍន៍គម្រោងនៅតំបន់តារាសាគរដើម្បីក្លាយជាតំបន់ទេសចរណ៍កម្រិតខ្ពស់

បានផុស

នៅ


នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ វ៉េត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប និងក្រុមហ៊ុន ខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ ១០០ហិកតាដំបូង និងភាពជាដៃគូអភិវឌ្ឍន៍គម្រោង វ៉េត អ៊ែរវ៉េ នៅតំបន់តារាសាគរ ខេត្តកោះកុង ដើម្បីធម្មជាតិ បរិស្ថាន ភាពសម្បូរបែប និងប្រែក្លាយទីនោះជាតំបន់ទេសចរណ៍កម្រិតខ្ពស់ អាចទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោកនាពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស និងលោក Li Meng Chen អគ្គនាយកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនទាំងពីរ និងភ្ញៀវកិត្តិយសសំខាន់ៗផងដែរ។

ក្នុងឱកាសនេះ អ្នកឧកញ៉ា សួរ វីរៈ  បានលើកឡើងថា កិច្ចសហការដ៏ពិសេសរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងដោយផ្តោតលើការប្តេជ្ញាអភិវឌ្ឍន៍តំបន់ធម្មជាតិ ប្រែក្លាយភាពសម្បូរបែបតំបន់តារាសាគរឱ្យក្លាយជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញលំដាប់ពិភពលោកនាពេលអនាគត។ អ្នកឧកញ៉ា បានបន្តទៀតថា ចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ គឺធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍តំបន់តារាសាគរទៅជាគោលដៅទេសចរណ៍ស្តង់ដារពិភពលោក ដោយបញ្ចូលវប្បធម៌ បរិស្ថានធម្មជាតិ សេវាកម្មទេសចរណ៍កម្រិតខ្ពស់។ ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍ អ្នកឧកញ៉ា បន្តថាគម្រោងនេះក៏ផ្តល់ឱកាសការងារសំខាន់ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលវែងដូចគ្នា។

ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថា គម្រោងនេះគឺលើសពីការអភិវឌ្ឍលើទំហំដី ១០០ហិកតា តែវាជាការវិនិយោគដល់អនាគតរុងរឿង ជីវិតល្អប្រសើរ និងសុខុមាលភាពរបស់ប្រជាជននៃតំបន់មួយនេះ។ យើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា និងចក្ខុវិស័យរួមគ្នារបស់យើង តារាសាគរនឹងលេចចេញមុខមាត់ថ្មីនៃការរីកចម្រើន និងជោគជ័យក្នុងរយៈពេលដ៏ខ្លីខាងមុខ”

អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បញ្ជាក់ទៀតថា ស្ថិតក្នុងគម្រោងនេះខ្លួនប្តេជ្ញាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពស្រស់ស្អាត ប្រណិត និងរស់រវើក។ លើសពីនេះ ក៏មានគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនដែនអាកាសប្រចាំអាកាសយានដ្ឋានតារាសាគរ តាមរយៈការបង្កើតសាលាហោះហើរ និងចំណតយន្តហោះចុះលើទឹក ដើម្បីឱ្យការធ្វើដំណើរកាន់តែងាយស្រួល។ អ្នកឧកញ៉ា ជឿជាក់ថា​តាមរយៈគម្រោងដ៏អស្ចារ្យនេះ នឹងបង្ហាញឱ្យពិភពលោកឃើញថា តារាសាគរ គឺជាតំបន់ទេសចរណ៍ដែលមានភាពរស់រវើក ទំនើប និងជាតំបន់មួយដែលមានភាពទាក់ទាញក្នុងពិភពលោកថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ វិនាទី មុន

ក្រុមហ៊ុន វិរៈ ប៊ុនថាំ និងក្រុមហ៊ុន ខូលថល ស៊ីធី សហការគ្នាអភិវឌ្ឍន៍គម្រោងនៅតំបន់តារាសាគរដើម្បីក្លាយជាតំបន់ទេសចរណ៍កម្រិតខ្ពស់

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

តួកគីជម្លៀសមនុស្ស ៥ម៉ឺននាក់ ខណៈភ្លើងឆេះព្រៃ​ស្ទើរតែ​ទូទាំង​ប្រទេស

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​​​​​​មហាក្សត្រ​ថៃ​​ យល់​ព្រម​​លើសំណើ​រុះ​រើគណៈ​​រដ្ឋមន្ត្រី ចំថ្ងៃ​តុលាការ​ធម្មនុញ្ញ​ក៏​នឹ​ង​​​​ពិនិត្យ​បណ្តឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ក្រសួងវប្បធម៌ ផ្តល់សិទ្ធិឱ្យភរិយាលោក កែវ ឯម គ្រប់គ្រងស្នាដៃនិពន្ធលោកត្រឹម១៩បទ លើសំណើសុំ ៤២បទ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អាល្លឺម៉ង់ ប្រកាស​ផ្ដល់​ជាង​២ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន ពង្រឹង​ខែល​អាកាស

Sokha Hotels

ព័ត៌មានពេញនិយម