ព័ត៌មានជាតិ
រោងចក្រផលិតចំណីអាហារឧកញ៉ា សួរ វីរៈ ស្ថិតតាមផ្លូវជាតិលេខ ៥១ ខណៈផលិតផលនឹងមានលក់លើទីផ្សាររង្វង់ ៦ ខែទៀត
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបញ្ជាក់ពីទីតាំងរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុនកំពុងសាងសង់ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥១ ដែលមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងឱកាសចូលរួមសន្និបាតបូកសរុបលទ្ធផលការងាររបស់សភាពាណិជ្ជកម្មកម្ពុជារៀបចំឡើងកាលពីម្សិលមិញនេះ អ្នកជំនួញរូបនេះបានគូសបញ្ជាក់ថា ការសាងសង់រោងចក្រជំហានដំបូងគ្រោងចំណាយទុនវិនិយោគប្រមាណជាង ១៥ លានដុល្លារ និងបង្កើនទំហំទុនដល់ ៣០ លានដុល្លារលើការបំពាក់គ្រឿងបរិក្ខារបន្ថែម។

ឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូងនេះ ការវិនិយោគគ្រោងនឹងមានរោងចក្រចំនួន ១០។ បច្ចុប្បន្ន រោងចក្រចំនួន ៣ ត្រូវបានសាងសង់រួចរាល់។ ផលិតផលដែលគ្រោងនឹងផលិតនៅក្នុងបណ្តុំរោងចក្រនេះរួមមាន៖ ប្រេងឆា (ផលិតពីសណ្តែកសៀង និងពោត) ត្រីខកំប៉ុង មី និងគ្រឿងទេសផ្សេងៗដូចជា ទឹកម្ទេស, ប្រេងខ្យង, ម្សៅស៊ុប, និងប៊ីចេងជាដើម។
ដើម្បីគាំទ្របច្ចេកទេសធានាបាននូវគុណភាព លោកឧកញ៉ាបានឲ្យដឹងថា ក្រុមហ៊ុននឹងនាំយកអ្នកជំនាញមកពីក្រៅប្រទេសដូចជា ចិន, ជប៉ុន, អឺរ៉ុប, និងអាមេរិក ដើម្បីបង្រៀនដល់ក្រុមការងារក្នុងស្រុក។ លើសពីនេះ ក្រុមហ៊ុនក៏បានពិភាក្សាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទទួលបានទិន្នន័យបន្ថែមថា តើកម្ពុជានៅខ្វះខាតមុខម្ហូបឬផលិតផលចាំបាច់ណាខ្លះ ដើម្បីផលិតឱ្យស្របតាមតម្រូវការក្នុងស្រុក។
លោករំពឹងថា ផលិតផលដំបូងនឹងអាចត្រូវបញ្ចេញលក់ក្នុងរយៈពេលប្រហែល ៦ ខែខាងមុខទៀត ហើយបន្ទាប់ពីគម្រោងទីមួយទទួលបានជោគជ័យ ក្រុមហ៊ុននឹងបន្តទៅដំណាក់កាលទីពីរបន្តទៀត៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


