ព័ត៌មានជាតិ
ពលរដ្ឋខ្មែរ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួន ពីបទចូលកាប់ឈើខុសច្បាប់ក្នុងឧទ្យានហ្លួង
ពលរដ្ឋខ្មែរទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួននៅព្រំដែន ពីបទចូលកាប់ឈើខុសច្បាប់ក្នុងឧទ្យានហ្លួង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយមានការរាយការណ៍ពីក្រុមគ្រួសារថា បាត់សមាជិក។

នេះបើយោងតាមកងកម្លាំងការពារព្រំដែនកម្ពុជា នៅស្រុកថ្មពួកបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង២នាក់ ចូលលួចកាប់ឈើនៅក្នុងតំបន់ កិច្ចឧទ្យានុរក្សថៃ នៅស្រុកឡាក់ហានសាយ ខេត្តបូរីរម្យ ត្រូវបានសមត្ថកិច្ចចាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។ នគរបាលការពារព្រំដែនវរសេនាតូចលេខ៨០៧ថ្មពួក បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២ អធ្រាត្រមានប្រជាពលរដ្ឋខ្មែរ ចំនួន២នាក់ ត្រូវបានមេព្រៃថៃឧទ្យានុរ័ក្សថៃចាប់ខ្លួនបាន នៅត្រង់ចំណុចខាងជើងបង្គោលសីមា ២៨ ប្រហែល៥០០ម៉ែត្រ។
នគរបាលការពារព្រំដែនវរសេនាតូចលេខ៨០៧ថ្មពួក បានប្រាប់បន្តឲ្យដឹងទៀតថា ពលរដ្ឋ២នាក់នោះ ទី១. ឈ្មោះ លឿន សែន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទី២. ឈ្មោះ ពា ពាន់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិថ្មីកណ្ដាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នគរបាលការពារព្រំដែនវរសេនាតូចលេខ៨០៧ ថ្មពួកបានប្រាប់បន្តឲ្យដឹងទៀតថា មូលហេតុនៃការចាប់ខ្លួន គឺពាក់ព័ន្ធការចូលកាប់ឈើនៅទឹកដីថៃ(ឧទ្យានជាតិព្រះមហាក្សត្រថៃ)នៅជួរភ្នំដងរែក ក្នុងភូមិសាស្ត្រស្រុកឡាក់ហាមសាយខេត្តបូរីរម្យ ទល់មុខស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ដោយក្រុមគ្រួសារពលរដ្ឋទាំង២នាក់ បានមករាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្តីពីការបាត់ខ្លួនសមាជិកក្រុមគ្រួសារខ្លួននៅថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១ នេះ៕
អត្ថបទ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


