ព័ត៌មានជាតិ
បិទខ្ទប់ទីតាំង៤កន្លែងនៅស្រុកអណ្តូងមាសក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩
រតនគិរី ៖ រដ្ឋបាលខេត្តរតនគីរីសម្រេច ស្ដីពីការបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំងចំនួន៤កន្លែង នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី។
ប្រការ១: ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ៤កន្លែង ស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី មានដូចខាងក្រោម៖
ស្ថានីយ៍ប្រេងឥន្ធនៈ សុខ សុខុម(អាជីវករលក់ទូរសព្ទដៃ)ស្ថិតនៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស។
២- គេហដ្ឋានរបស់លោក សេង សារាក់ (អ្នកលក់អាហារពេលព្រឹក) ស្ថិតនៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស។
៣- គេហដ្ឋានរបស់លោក ស៊ុ សែន (អាជីវករវេរលុយវីងនិងលក់អាហារ)ស្ថិតនៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស។
៤- គេហដ្ឋានរបស់លោក សែម វ៉ាន់ស៉ឹម (ហាងមីហឺរ)ស្ថិតនៅភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស។
ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងទាំងនេះ គឺក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញមានវិជ្ជាមានជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស។
ប្រការ២ ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងទាំងនេះជាបណ្តោះអាសន្ន រដ្ឋបាលស្រុកអណ្តូងមាស ត្រូវហ៊ុមព័ទ្ធទីតាំងទាំង៤កន្លែងនេះ ផ្អាកការចេញ-ចូលទីតាំងទាំង៤កន្លែងនេះ
-ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
ចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួបឬជូនដំណឹងដល់ក្រុមការងារ មន្ត្រីសុខាភិបាលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ តទៅ។
ប្រការ៣: ត្រូវអនុវត្តការផាកពិន័យអន្តរកាលចំពោះបុគ្គលណាដែលមិនគោរពដោយចេតនា នូវវិធានការសុខាភិបាលនិងវិធានការរដ្ឋបាលដែលរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តរតនគិរីបានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ។
ប្រការ៤: នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលស្រុកអណ្តូងមាស និងប្រធានអង្គភាពសាមី ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


