ព័ត៌មានជាតិ
ទឹកប្រាក់១០0លានរៀលចំនួនពីររង្វាន់ពីខារ៉ាបាវ បានធ្លាក់ដល់ដៃអ្នកព្រៃវែងម្នាក់ និងអ្នកសៀមរាបម្នាក់
ក្នុងសប្តាហ៏នេះ ក្រុមហ៊ុនខារ៉ាបាវបានប្រគល់ទឹកប្រាក់ ១០០លានរៀលចំនួនពីររង្វាន់ដល់អ្នកឈ្នះពីរនាក់។ អ្នកទីមួយគឺបងស្រី ធឿន ស្រីចិន ដែលរស់នៅ ភូមិស្នែរាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ទីពីរបងប្រុស ចន ម៉ៅ ដែលរស់នៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយទទួលរង្វាន់ អ្នកទាំងពីរបានសម្ដែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះប្រាក់់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ព្រោះបច្ចុប្បន្នកំពុងតែជួបនឹងបញ្ហាខ្វះខាត រកលុយមិនសូវបានផង ពេលបានត្រូវដូច្នេះ គាត់ទាំងពីរត្រេកអរខ្លាំងណាស់។ ពួកគាត់និយាយថា ទឹកប្រាក់ដែលពួកគាត់ទទួលបាន នឹងយកទៅសងគេ មើលគ្រួសារដែលមានជំងឺ និងសល់លុយប៉ុន្មានទុកធ្វើដើមរកស៊ីដើម្បីចិញ្ចឹមគ្រួសារ។

ដោយទឹកមុខញញឹមសប្បាយរីករាយអ្នកទាំងពីរក៏សូមថ្លែងអំណរគុណជាអនេកចំពោះក្រុមហ៊ុនខារ៉ាបាវដែលបានផ្តល់រង្វាន់ពិតៗ និងសូមឱ្យក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើនជារៀងរហូតតទៅ។
លោក ហ៊ុយ សុខា ប្រធានទីផ្សាក្រុមហ៊ុនខារ៉ាវមានប្រសាសន៍ថា រង្វាន់ធំខារ៉ាបាវ ១០០លានរៀល និងរង្វាន់ផ្សេងទៀតនៅមានច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំអតិថិជនទាំងអស់ដែលនិយមគាំទ្រខារ៉ាបាវ។ លោកបានបន្ថែមថា នៅពេលដែលបងប្អូនត្រូវរង្វាន់ភ្លាម សូមខលមកលេខលើក្រវិលភ្លាម នោះក្រុមហ៊ុននឹងរៀបចំចុះប្រគល់រង្វាន់ឱ្យភ្លាមៗផងដែរ មិនរង់ចាំយូរឡើយ។

លោកប្រធានក៏សូមអរគុណដល់អតិថិជនខារ៉ាបាវទាំងអស់ ដែលតែងតែនិយមគាំទ្រផលិតផលខារ៉ាបាវជារៀងរហូតមក និងសូមឱ្យបងប្អូនទាំងអស់អនុវត្តគោលការណ៌ ៣កុំ ប៣ការពារ ឱ្យខ្ជាប់ខ្ជួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


