ព័ត៌មានជាតិ
កម្មការិនីរោងចក្រម្នាក់ នៅស្រុកកោះធំ ខេត្តកណ្ដាល មានសំណាងបានឈ្នះរង្វាន់ធំ ១០០ លានរៀល ពីភេសជ្ជៈប៉ូវខារ៉ាបាវ
កណ្ដាល ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់ រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន ១០០ លានរៀល។

កម្មការិនីដែលមានសំណាងបានក្លាយជាសេដ្ឋីថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវខាងលើនេះមានឈ្មោះ ស្រ៊ាន រ៉ានី អាយុ ២៣ ឆ្នាំ និងមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះបានប្រាប់ឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃ មុនពេលចេញទៅធ្វើការនៅរោងចក្រ អ្នកនាង ក៏ដូចជាស្វាមីផងដែរ ដែលបម្រើការងារនៅរោងចក្រដូចគ្នា តែងទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវទុកសម្រាប់ទទួលទានជាប្រចាំ ព្រោះក្រៅពីអាចជួយឲ្យមានកម្លាំង ថែមទាំងអាចបំបាត់ភាពងងុយដេកបានយ៉ាងមានប្រសិទ្ធភាព។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ពេលនេះ គឺជារឿងដែលភ្ញាក់ផ្អើលបំផុត ពោលគឺកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចេញទៅធ្វើការ អ្នកនាងបានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវពីអ្នកលក់ស្ថិតនៅក្បែរស្ពានលេខ ៥២ ចំនួនមួយកំប៉ុង លុះពេលគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០ លានរៀលតែម្ដង។ ភ្លាមនោះ អ្នកនាងក៏ស្រែកប្រាប់អ្នកលក់ និងអ្នកដែលក្បែរគ្នាឲ្យមកជួយមើល ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅជាប់នឹងក្រវិលកំប៉ុងតែម្ដង។

អ្នកនាង ស្រ៊ាន រ៉ានី បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់ ១០០ លានរៀលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់អ្នកនាង ហើយក្រោយពេលទទួលបាន អ្នកនាងនឹងយកមួយចំនួនសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបររកស៊ីនៅផ្ទះ ដើម្បីអាចរកបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកនាងក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឲ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់៕




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?