ព័ត៌មានជាតិ
គ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យគន្ធបុប្ផាព្យាបាលក្មេងអាយុ១ឆ្នាំរលាកសួតធ្ងន់ធ្ងរបានដោយជោគជ័យ
បើតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកDr beat richner នៅព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១នេះថា មានក្មេងប្រុសតូចអាយុ១ឆ្នាំ និងមានទំងន់៧គីឡូក្រាម មកពីខេត្តព្រៃវែងបានមកពិនិត្យជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ហើយបានរកឃើញថា មានជំងឺបេះដូងចំហ សរសៃឈាមក្រហម ឆ្លងចូលក្នុងសរសៃឈាមសួត(PDA). ។

ក្មេងប្រុសនេះត្រូវបានបញ្ជូនទៅធ្វើការព្យាបាលបន្ត នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣) នៅខេត្តសៀមរាប ដោយក្រុមគ្រូពេទ្យឯកទេសបេះដូងតាមវិធីបាញ់ភ្ជិត ដោយមិនបាច់វះកាត់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានដោយជោគជ័យ។ ១ថ្ងៃក្រោយការភ្ជិតក្មេងប្រុសម្នាក់នេះ មានសុខភាពល្អហើយអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ។

រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២មកម្លេះ៕
អត្ថបទ៖ រស្មី


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


