ព័ត៌មានជាតិ
៤ខែដើមឆ្នាំថ្មីមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលសរុបជាង៤២ម៉ឺនករណី ចាយថវិកាជាង១៣លានដុល្លារ
ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២៦ នេះ, មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ និងព្យាបាលសរុបចំនួន៤២៦ ៩៣២ ករណី ចំណាយថិវកាជាង១៣លានដុល្លារសហរដ្ឋអាម៉េរិក។ នេះបើតាមរបាយការណ៍ផ្សព្វផ្សាយលើបណ្ដាញសង្គមររបស់មូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី៨ ខែឧសភា នេះ។
បើតាមរបាយការណ៍លម្អិត មន្ទីរពេទ្យគន្ធបុប្ផា បានផ្ដល់សេវាផ្នែកពិគ្រោះជំងឺក្រៅ៖ ៣១៦ ២២៧ ករណី ,ដាក់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៖ ៦៧ ២២៨ ករណី, ព្យាបាលជំងឺគ្រុនឈាម៖ ៣ ១០៤ នាក់, សេវាពិនិត្យស្ត្រីមានផ្ទៃពោះ៖ ៣៣ ៤៩៧ ករណី ,ផ្ដល់សេវាសម្រាលកូន៖ ៦ ៤២៦ នាក់ និងការវះកាត់បេះដូង៖ ៤៥០ នាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា គូសបញ្ជាក់ថាជាមួយនឹងការពិនិត្យ និងព្យាបាលករណីទាំងអស់ខាងលើនេះ, មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាប្រតិបត្តិការសរុបចំនួន ១៣ ៣៩៧ ៤៧៩ ដុល្លារអាម៉េរិក។

រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ ព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ តាមរយៈនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បាន ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។
ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕
មន្ទីរពេទ្យគន្ធបុប្ផាត្រូវការការបរិច្ចាគពីសប្បុរសជន ដើម្បីបន្តបេសកកម្មសង្គ្រាះជីវិតស្ត្រី និងកុមារកម្ពុជា ដែលសាធារណជនអាចចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
លេខទំនាក់ទំនង ៖
📞 061 701 111
📞 010 543 666


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


