ព័ត៌មានជាតិ
រំលោភចៅបង្កើតមានផ្ទៃពោះ៥ខែ ទើបបែកការណ៍
បុរសវ័យ៥០ឆ្នាំជាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត ចុះឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញា បន្ទាប់ពីបានធ្លាយអាថ៌កំបាំង រឿងរំលោភចៅស្រីរបស់ខ្លួនឯងរហូតមានផ្ទៃពោះជាង៥ខែ។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីឆ្លងយោបល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការឯកភាពពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងដែរ។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ស្រុកចុះធ្វើការឃាត់ខ្លួនជនសង្ស័យក្នុងករណីរំលោភសេពសន្ថវ:លើអនីតិជន កាលពីអំឡុងឆ្នាំ២០២០ រហូតដល់មានផ្ទៃពោះ ដោយជនសង្ស័យមានឈ្មោះ ឌួង ពឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រី១នាក់ ជាច្រើនដងដែលត្រូវជាចៅស្រីខ្លួនឈ្មោះ ស ច ធ អាយុ១៤ឆ្នាំ រហូតដល់មានផ្ទៃពោះរយៈពេល ២៤សប្តាហ៍ និង៥ថ្ងៃ ។
បច្ចុប្បន្នករណីនេះ កម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


