ព័ត៌មានជាតិ
ឃាត់ខ្លួននារីវ័យក្មេងម្នាក់ ដកហូតថ្នាំញៀន៤០កញ្ចប់
នារីវ័យក្មេងម្នាក់ បែកគំនិតជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន ខណ:ដែលសមត្ថកិច្ចបានរកឃើញថា មានការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រហូតដល់៤០កញ្ចប់។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍ និងបន្ទាប់ពីលោកបានដាក់កម្លាំងស្រាវជ្រាវអស់មួយរយ:រួចមក នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១និង២៥នាទី រសៀលលោកក៏បានចាត់កម្លាំងជំនាញចុះទៅកាន់ចំណុចក្រុមទី៦ ភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ដើម្បីចេញប្រតិបត្តិការ។
ជាលទ្ធផលជាក់ស្តែង សមត្ថកិច្ចបានបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយ ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤០ថង់ ទម្ងន់១៧,៧០ក្រាម ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន២គ្រាប់ ទូរស័ព្ទដៃចំនួន០១ គ្រឿង និងកូនថង់សម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញហើយ ដើម្បីចាត់ការបន្ត ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


