ព័ត៌មានជាតិ
ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ លោតពីលើស្ពានអាកាសស្ទឹងមានជ័យ ធ្លាក់ចុះមកក្រោមរងរបួសធ្ងន់
ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរូបនាងបានធ្វើសកម្មភាពលោតចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។


ស្ត្រីខាងលើ មានវ័យប្រមាណ៤០ឆ្នាំ ដោយនាងមានស្លៀកតែសារ៉ុង និងអាវសាច់ក្រណាត់ពណ៌ស ដៃខ្លីមួយប៉ុណ្ណោះ ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញស្ត្រីខាងលើ ដើរតែម្នាក់ឯងនៅលើស្ពានអាកាសស្ទឹងមានជ័យ ។ ខណះដើរដល់ចំណុចកើតហេតុ ស្ត្រីរូបនេះ ក៏បានធ្វើសកម្មភាពលោតចុះពីលើស្ពានធ្លាក់ទៅខាងក្រោម ចូលទៅស្ពានក្រោមដី បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ និងជួយទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយឲ្យទៅទទួលយកស្ត្រីរងគ្រោះខាងលើ ដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផងដែរ ខណះករណីនេះ មិនទាន់មានការប៉ះពាល់ដល់អាយុជីវិតរបស់នាងនៅឡើយ ។

សូមបញ្ជាក់ថា តាមការអះអាងឲ្យដឹងថា ពីពលរដ្ឋរស់នៅក្បែរតំបន់ខាងលើ ពិសេសក្រុមកម្មករបោសសំរាមនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ បានប្រាប់ថា ស្ត្រីរងគ្រោះខាងលើ ពុំមែនជាអ្នកតំបន់រស់នៅក្បែរកន្លែងកើតហេតុឡើយ ពោលគឺទើបតែឃើញប៉ុណ្ណោះ ពេលកើតមានករណីខាងលើនេះ ។ ហើយទន្ទឹមនឹងនោះ ក៏មិនដឹងថានាងមានលំនៅឋាននៅទីណា ឬមានបងប្អូនសាច់ញាតិនៅទីណាទីណីដែរ ។


យ៉ាងណាមិញ ជុំវិញករណីលោតចុះពីលើស្ពានអាកាសខាងលើនេះ គេនៅពុំទាន់ដឹងថា ជាករណីប៉ងសម្លាប់ខ្លួនឯង ឬយ៉ាងណាដែរ ។ ហើយក៏មិនដឹងថា ផ្ដើមចេញពីមូលហេតុអ្វីដែរ ដែលនាំឲ្យរូបគេលោតចុះពីលើស្ពាន បណ្តាលឲ្យរងរបួសធ្ងន់បែបនេះនោះ ៕
អត្ថបទ៖ លីហេង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


