ព័ត៌មានជាតិ
ទូទាត់ប្រាក់កាន់តែរហ័ស និងសុវត្ថិភាពតាមរយៈ Sathapana Mobile ជាមួយ KESSChat
ឥឡូវនេះអតិថិជន អាចទូទាត់ប្រាក់យ៉ាងងាយស្រួល និងសុវត្ថិភាពតាមរយៈ Sathapana Mobile រាល់ពេលដែលអតិថិជនទិញទំនិញអនឡាញជាមួយ KESSChat។
KESSChat គឺជាកម្មវិធីដែលមានមុខងារជាច្រើនរបស់ក្រុមហ៊ុន KESS Innovation Plc ដែលអនុញ្ញាតឱ្យអតិថិជនអាចជជែក ទិញទំនិញអនឡាញ ដែលមានសេវាដឹកជញ្ជូន កក់ដំណើរកម្សាន្ត និងបញ្ចូលទឹកប្រាក់ទៅទូរស័ព្ទដៃប្រព័ន្ធ Smart ទៀតផង។ វាក៏ជាប្រភពព័ត៌មានដែលអាចទូទាត់ថ្លៃសេវាសាធារណៈដូចជា ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន សេវាច្រកចេញចូលតែមួយ និងការចុះឈ្មោះយានយន្ត។ មិនត្រឹមតែផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងការទូទាត់ប្រាក់ប៉ុណ្ណោះទេ KESSChat ក៏ផ្តល់នូវការទូទាត់ប្រាក់តាមអនឡាញជាមួយធនាគារ ស្ថាបនា ផងដែរ។
តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ស្ថាបនា អាចធ្វើការទិញទំនិញអនឡាញបានដល់រាប់រយមុខជាមួយនឹង KessChat ព្រមជាមួយនឹងការដឹកជញ្ជូនដល់ទីតាំងរបស់អ្នកទៀតផង។ អតិថិជនមិនចាំបាច់បារម្ភ នឹងការទូទាត់ឬប៉ះផ្ទាល់ជាមួយនឹងសាច់ប្រាក់ និងការចេញក្រៅដើម្បីទិញទំនិញ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ទៀតឡើយ។ អតិថិជនស្ថាបនា អាចស្វែងរកអាហារ សម្ភារៈចាំបាច់ប្រើនៅផ្ទះប្រចាំថ្ងៃ ផលិតផលថែរក្សាសម្រស់ផ្ទាល់ខ្លួន ផលិតផលទារកដែលលក់ដាច់បំផុត និងប្រដាប់ក្មេងលេងដែលចូលចិត្ត តាមរយៈ KESSChat ផងដែរ។
សម្រាប់អតិថិជន ដែលមិនទាន់មានគណនីជាមួយធនាគារ ស្ថាបនា សូមចុះទីនេះធ្វើការទាញយក Sathapana Mobile ដើម្បីបង្កើតគណនីអនឡាញឥឡូវនេះ ហើយរីករាយជាមួយកម្មវិធីពិសេសៗដែលមានជាបន្តបន្ទាប់ជាមួយធនាគារ ស្ថាបនា។

ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមាន ទ្រព្យសកម្ម សរុបលើស២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។
ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។


លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។
ក្រុមហ៊ុន KESS Innovation Plc ត្រូវបានបង្កើតឡើងដោយសហគ្រិនមួយក្រុម និងជាក្រុមហ៊ុនដែលកាន់កាប់ 100% ដោយជនកម្ពុជា ដែលមានគោលបំណងជួយឲ្យអាជីវកម្មនានារីកចម្រើន។ សហស្ថាបនិកបេ្តជ្ញាចិត្តបង្កើតប្រព័ន្ធទូទាត់មួយ ដែលមានសមត្ថភាព ក្នុងការឆ្លើយតបនឹងតម្រូវការដែលវិវត្តយ៉ាងរហ័សរបស់អាជីវកម្មសកល ដែលរីកចម្រើនយ៉ាងលឿន៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២



