ព័ត៌មានជាតិ
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ សម្រួលភារកិច្ចអភិបាលខេត្តចំនួន ០៧ រូប
ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ០៧រូប។
-ផ្ទេរភារកិច្ចឯកឧត្តម ងួន រតនៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។
-ផ្ទេរភារកិច្ចឯកឧត្តម ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ទៅជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។
-ផ្ទេរភារកិច្ចឯកឧត្តម សុខ លូ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ទៅជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
-ផ្ទេរភារកិច្ចឯកឧត្តម ថង សាវុន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។
-តែងតាំងឯកឧត្តមញ៉ែម សំអឿន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
-ផ្ទេរភារកិច្ចឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលនៃគណៈអភិបាលខេត្តកំពត។
-ផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង៕







-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


