ព័ត៌មានជាតិ
Breaking News! ព្រះមហាក្សត្រកម្ពុជាទទួលបានការវះកាត់ព្យាបាលព្រះរោគដោយជោគជ័យ
សម្ដេច ហ៊ុន សែន ថ្លែងចេញពីមន្ទីរពេទ្យក្រុងប៉េកាំងជូនជនរួមជាតិថា ក្រុមគ្រូពេទ្យចិនដ៏ពូកែ បានវះកាត់ព្យាបាលព្រះរោគព្រះមហាក្សត្រនៅព្រឹកថ្ងៃទី២០ ខែមេសា នេះ ប្រកបដោយជោគជ័យ និងមានសុវត្ថិភាព ខណៈនេះ ព្រះអង្គបានដឹងព្រះកាយ បន្ទាប់ពីអស់ថ្នាំសណ្ដំ ចំណែកក្រុមគ្រូពេទ្យងតាមដានការវិវត្តក្រោយការវះកាត់បន្តទៀត។ សម្ដេច ហ៊ុន សែន ថ្លែងសារជូនជនរួមជាតិដូច្នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅម៉ោងប្រមាណ១០៖៣៨នាទីព្រឹកថ្ងៃទី២០ ខែមេសា នេះ ក្នុងពេលដែលសម្ដេចតេជោ និងកូនប្រុសពីរូប គឺឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្ដម ហ៊ុន ម៉ានិត កំពុងកំដរព្រះមហាក្សត្រ និងហ្លួងម៉ែ ក្នុងពេលវេលាដ៏លំបាក។

សម្ដេច ហ៊ុន សែន សរសេរជូនជនរួមជាតិបង្ហោះលើទំព័រហ្វេសប៊ុកដូច្នេះ៖«ពេលនេះខ្ញុំព្រះករុណាខ្ញុំ កំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថា ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២៦ នេះ។ ពេលនេះ ព្រះករុណា ព្រះអង្គ បានដឹងព្រះកាយ បន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។»។
ទន្ទឹមគ្នានេះ ក្រសួងព្រះបរមរាជវាំង បានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃទី២០ ខែមេសា នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង។ ក្រុមវេជ្ជបណ្ឌិត បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្តនៅក្នុងមន្ទីរពេទ្យប៉េកាំង ។
បន្ទាប់ពីការវះកាត់របស់ក្រុមគ្រូពេទ្យចិនថ្វាយព្រះមហាក្សត្រដោយជោគជ័យ សម្ដេច ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានអរគុណប្រធាធិបតីចិន លោក សុី ជីនពីង និងក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ៖«សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យ និងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា។»។
សម្ដេច ហ៊ុន សែន ក៏បានឱ្យដឹងថា សម្ដេច ព្រមទាំងកូនប្រុសពីរនាក់ គឺឯកឧត្ដម ហ៊ុន ម៉ានិត និង ឯកឧត្ដម ហ៊ុន ម៉ានី បានធ្វើទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន តាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ក្នុងគោលដៅតែមួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ សម្ដេច ក៏បានឱ្យដឹងថា ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ សម្ដេចនឹងត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


