Connect with us

ព័ត៌មានជាតិ

យឹម តាស្រង់ ស្រងាកចិត្ត អ្នកនិពន្ធបទភ្លេងអាមេរិកទាមទារតម្លៃផលិត​ចម្រៀង​១​បទ ​១០ ម៉ឺនដុល្លារ

បានផុស

នៅ

ភ្នំពេញ៖ លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះមួយរូបប្រចាំផលិតកម្មGalaxy បានបង្ហោះនៅលើទំព័រហ្វេសប៊ុក ក្រោយ​ដឹង​អ្នកនិពន្ធបទភ្លេងដ៏ល្បីអាមេរិកមួយរូបទាមទារតម្លៃខ្លួនផលិតចម្រៀង​១បទ ១០ម៉ឺនដុល្លារ​ឱ្យ​ផលិតកម្មចម្រៀងខ្មែរមួយ។

“ឱ្យ១០ម៉ឺននេះមិនទាន់ចប់នៅឡើយទេ គឺនៅទាមទារបែងចែកភាគរយ២០ ពីការប្រើប្រាស់លក់បទទៅតាម Digital Store នានា។ ធ្វើ១បទសោះតែក្នុងនោះខ្ញុំឃើញ List រាយតម្លៃការងារពួកគេជាក្រុមដែលមាន Music Producer Music Production Melody Lyrics Audio engineer (Mixing) Mastering engineer”។

អ្នកនិពន្ធ យឹម តាស្រង់ និយាយទៀតថា ក្រឡេកឃើញដល់ពាក្យអ្នកធ្វើMelodyគិតលុយប្រហែលៗជំនាញផ្សេងបែបនេះខ្ញុំនឹកឃើញភ្លាមដល់អ្នក ភ្លេងខ្មែរយើងប្រកាន់អក្សរភ្លេងមួយចំនួនមិនឱ្យត ម្លៃអ្នកធ្វើ Melody តើពួកអាមេរិកវាឆោតឬយ៉ាង ណា? ឃើញតម្លៃគេដាក់មកមិនហ៊ានអស់សំណើ ចទេគ្រាន់តែគិតក្នុងចិត្តថា WOW !! អ៊ីចឹងបានពួកគេជិះឡានសុទ្ធតែ Ducatti Chiron។

ទោះបីមានការទម្លាយពីសំណាក់លោក យឹម តាស្រង់ ក៏ពិតមែនប៉ុន្តែគេពុំដឹងទេថាផលិតកម្មខ្មែរដែលចចារជួលអ្នកនិពន្ធបទភ្លេងដ៏ល្បីអាមេរិកដែលទាមទារតម្លៃខ្លួនផលិតក្នុង១បទ១០ ម៉ឺនដុល្លារនោះជាផលិតកម្មណាទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម