ព័ត៌មានជាតិ
ជីម៉ាក់ ក្រើនរំលឹកដល់ថៅកែរោងចក្រឲ្យការពារកម្មករនិយោជិតកុំឲ្យឆ្លងជំងឺកូវីដ១៩
ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថាជីម៉ាក់បានក្រើនរំលឹកជាសាជាថ្មីដល់ថៅកែរោងចក្រដែលជាសមាជិករបស់ខ្លួនទាំងអស់អនុវត្តនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារកម្មករនិយោជិតកុំឲ្យឆ្លងជំងឺកូវីដ១៩។
តាមរយៈសេចក្តីណែនាំរបស់ខ្លួនដល់សមាជិកជីម៉ាក់បានសរសេរថាការផ្ទុះឡើងនៃវីរុសកូវីដ១៩ (COVID-19) នៅតែបន្តជាក្តីបារម្ភនៅក្នុងឧស្សាហកម្មរបស់យើង។

សមាគមបានបន្តថាសមាគមសូមធ្វើណែនាំជាថ្មីបន្ថែមទៀតដល់សមាជិកទាំងអស់ឲ្យអនុវត្តន៍នូវវិធានការទប់ស្កាត់មួយចំនួនដូចជាប្រសិនបើរោងចក្រលោក លោកស្រីមាននិយោជិតដែលទើបតែត្រឡប់មកពីក្រៅប្រទេស សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារដែលដាក់ចេញដោយក្រសួងសុខាភិបាល។ត្រូវរៀបចំឲ្យមានឧបករណ៍វ៉ាស់កំដៅ និងធ្វើការវ៉ាស់កំដៅដល់កម្មករនិយោជិតនៅតាមច្រកចេញ-ចូល ឲ្យបានទៀងទាត់ និងមានប្រសិទ្ធភាព។
ត្រូវរៀបចំផ្តល់ម៉ាស់សុវត្ថិភាព និងត្រូវមានទឹកអាកុលឬសាប៊ូសម្រាប់លាងដៃ សម្រាប់កម្មករនិយោជិត និងភ្ញៀវដែលចេញចូលនៅក្នុងបរិវេណរោងចក្រ។ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំដល់កម្មករនិយោជិតនូវរបៀបប្រើប្រាស់សម្ភារៈការពារសុវត្ថិភាព (PPE) និងវិធានការសុវត្ថិភាព ក៏ដូចជាលើកទឹកចិត្តដល់កម្មករនិយោជិតធ្វើការលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់ រៀងរាល់ពេលដែលចូលក្នុងរោងចក្រនៅពេលព្រឹក និងក្រោយពេលបរិភោគបាយថ្ងៃត្រង់។
សមាគមសូមកោតសរសើរចំពោះសមាជិកទាំងអស់ ដែលបានយកចិត្តទុកដាក់ និងអនុវត្តន៍យ៉ាងសកម្មនូវវិធានការការពារសុវត្ថិភាពកម្មករនិយោជិតនាពេលកន្លងមក និងសូមលើកទឹកចិត្តដល់សមាជិកទាំងអស់ឲ្យបន្តអនុវត្តន៍វិធានការការពារសុវត្ថិភាពនេះ រហូតដល់មានការណែនាំថ្មីពីរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសកម្ពុជានៅមិនទាន់មានកម្មករនិយោជិតណាម្នាក់ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើងនិងផលិតផ លធ្វើដំណើរបានឆ្លងជំងឺកូវីដ១៩នៅឡើយទេ៕
ដោយ ៖ សំអឿន

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


