Connect with us

ព័ត៌មានជាតិ

ក្នុង​ខែវិច្ឆិកា​នេះ​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​៧០​ម៉ឺន​ដុល្លារ​ដល់​ស្ត្រី​សម្រាល​កូនជាង​៧​ពាន់​នាក់

បានផុស

នៅ

ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​របស់​ការិយាល័យ​តាវកាលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ដែល​ទើប​ចេញផ្សាយ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា ​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ខ្លួន​បាន​ផ្តល់​ជូន​គោល​របប​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​នូវ​ថវិកា​ចំនួន​២ ៨២៦ ៨០០ ០០០ រៀល​ស្មើនឹង​ប្រមាណ​ជាង​៧០​ម៉ឺន​ដុល្លារ​សម្រាប់​បើក​ផ្តល់​ជូន​ស្ត្រី​សម្រាលកូន​ចំនួន ៧០១៤​នាក់ កូនភ្លោះ​ពីរ​ចំនួន​៥៣​នាក់​ដោយមាន​កូន​សរុប​ចំនួន ៧០ ៦៧​នាក់។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​តាវកាលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ដែល​ទើប​ចេញផ្សាយ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ទាំងនេះ​គឺជា​ការ​យកចិត្តទុកដាក់​យ៉ាងខ្ពស់​បំផុត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​តែងតែ​គិតគូរ​ពី​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​កម្មក​រ​និយោជិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ផងដែរ​ថា ​ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ពេល​សម្រាល​ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​ដូចខាងក្រោម​ទី​១. កម្មករនិយោជិត​ជា​ស្ត្រី ត្រូវ​អញ្ជើញ​មក​បំពេញបែបបទ​នៅ​ទីស្នាក់ការ ប​.​ស​.​ស​. ក្នុង​រាជធានី ខេត្ត ក្នុងអំឡុងពេល​យ៉ាងយូរ ៣​ខែ មុន​សម្រាលកូន​។

ទី​២. សាមីខ្លួន​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិត​ពិនិត្យ​ផ្ទៃពោះ​ដែល​បានបញ្ជាក់​កាលបរិច្ឆេទ​ត្រូវ​សម្រាល (​អេកូ​) ប័ណ្ណសមាជិក ប​.​ស​.​ស​. ឬ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​ច្បាស់លាស់​របស់​សាមីខ្លួន ដែល​អាច​ទំនាក់ទំនង​បាន​។

ទី​៣. ករណី​សាមីខ្លួន​មិន​បានមក​បំពេញបែបបទ​នៅ ប​.​ស​.​ស​. ក្នុងអំឡុងពេល​ខាងលើ សាមីជន ឬ​អ្នកតំណាង ត្រូវ​ជូនដំណឹង​ជាបន្ទាន់​មកកាន់ ប​.​ស​.​ស​. យ៉ាងយូរបំផុត ១(​មួយ​)​ខែ ក្រោយ​ថ្ងៃ​សម្រាលកូន​។

ទី​៤. សាមីខ្លួន ឬ​សាច់ញាតិ​ត្រូវ​ជូនដំណឹង​មក ប​.​ស​.​ស​. តាម​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់ ១២៨៦ ពេលដែល​សម្រាក​ក្នុង​មូលដ្ឋាន​សុខាភិបាល (​មន្ទីរពេទ្យ​) ដែល​គ្មាន​ភ្នាក់ងារ ប​.​ស​.​ស​.៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម