ព័ត៌មានជាតិ
រថយន្តសង្គ្រោះបន្ទាន់ដឹកសំណាកកូវីដ១៩ បុកម៉ូតូដឹករ៉ឺម៉ងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង
ព្រះសីហនុ ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង ០៦ និង២០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិង ម៉ូតូ ក្នុងទិសដៅស្របគ្នា។

ហេតុការណ៍នេះកើតឡើងដោយរថយន្តមួយគ្រឿងម៉ាក MAXUSV80(រថយន្តសង្គ្រោះបន្ទាន់AMBULANCE) ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ១២-២០៩១១ (នៅក្នុងរថយន្តមានដឹកសពជនជាតិចិនម្នាក់និងសំណាកកូវីត១៩ ចំនួន០៣កេស ដើម្បីយកទៅធ្វើតេស្ដនិងពិនិត្យនៅភ្នំពេញ។

សូមបញ្ជាក់ថា (ចំពោះសំណាកទាំង០៣កេសនោះពុំមានការបែក ឬ ដាច់រហែកទេ) ក្រោយកើតហេតុសាកសព និងសំណាកកូវីត១៩ ត្រូវបាន រថយន្ត សាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកបន្តទៅភ្នំពេញហើយ រីឯអ្នកបើកបររថយន្ត សាមុយបង្កមិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុខាងរថយន្តបានបុកពីក្រោយ ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ(សណ្តោងរ៉ឺម៉កលក់ផ្កា)ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា។ ហេតុការណ៍ខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវ និងប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយសេចក្តីគោរពពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


