ព័ត៌មានជាតិ
លោកតាវ័យជិត៨០ឆ្នាំ ចាប់រំលោភសិស្សសាលាក្នុងថ្នាក់រៀន និងគំរាមសម្លាប់បើហ៊ានប្រាប់ឲ្យគេដឹង
កម្លាំងនគរបាលកំពុងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យវ័យ៧៩ឆ្នាំម្នាក់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីសិស្សសាលាម្នាក់ពីបទរំលោភសេសន្ថវៈ និងគំរាមស្លាប់ចោលបើហ៊ានប្រាប់រឿងឲ្យគេដឹង។
តាមរបាយការណ៍សមត្ថកិច្ច កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤៥នាទី ផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះ វ៉ាន់ មុំ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ ត្រូវជាម្ដាយក្មេងស្រីជនរងគ្រោះ មានទីលំនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានមកប្ដឹងឈ្មោះ ម៉ី លាក់ ភេទប្រុស អាយុ៧៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ពីបទចាប់រំលោភសេពសន្ថវៈ លើកូនស្រីរបស់គាត់។
ក្មេងស្រីរងគ្រោះឈ្មោះ វ.វ.វ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ត្រូវបានជនសង្ស័យចាប់រំលោភបានសម្រេច១លើកនៅក្នុងថ្នាក់រៀន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង១៧និង១០នាទី ក្រោយពីសិស្សទាំងអស់បានចេញពីសាលារៀនទៅផ្ទះរៀងៗខ្លួនអស់។
លុះដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ពេលកូនស្រីរបស់គាត់មកអង្គុយលេងលើបង់ នៅមុខបន្ទប់រៀនម្នាក់ឯង ស្រាប់តែជនរូបនេះដើរសំដៅមកចាប់ដៃកូនស្រីគាត់អូសចូលទៅក្នុងបន្ទប់រៀន ហើយក៏ចាប់រំលោភបានសម្រេចម្ដងទៀត មិនតែប៉ុណ្ណោះជនរូបនេះបានគំរាមថា បើហ៊ានយករឿងទាំងនេះប្រាប់អ្នកណាឲ្យដឹង រូបគេនឹងសម្លាប់ចោល។
ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ខណៈជនសង្ស័យកំពុងព្យាយាមគេចខ្លួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


