ព័ត៌មានជាតិ
អំណោយអាវរងារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងទិសភូមិភាគ៥ នៅស្រុកព្រះនេត្រព្រះ
ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅអាវរងាជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងរាជអាវុធហត្ថ នគរបាលការពារព្រំដែនក្នុងទិសយោធភូមិភាគទី៥។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំកងកម្លាំងតែងតែទទួលបានអំណោយដ៏ថ្លៃថ្លានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ការឧបត្ថម្ភនូវអាវភ្លៀងបានមុនរដូវភ្លៀង និងផ្តល់អាវរងា មុនរដូវរងាមកដល់នេះ គឺជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខកងកម្លាំង និងតែងតែជំរុញការដោះស្រាយរាល់បញ្ហារបស់បងប្អូនគ្រប់កាលៈទេសៈ។
ឯកឧត្តម ឯក សំអូន បានក្រើនរំឭកដល់កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បញ្ហាកូវីដ-១៩ ដោយបន្តពាក់ម៉ាស និងធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្តអនុវត្ត ៣កុំ ៣ការពារ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺនេះ ក្នុងសហគមន៍ក៏ដូចជាប្រទេសផងដែរ។
ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហាន និងកងរាជអាវុធហត្ថ នគរបាលការពារព្រំដែនក្នុងទិសយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខមាលភាពរបស់កងទ័ព និងឧបត្ថម្ភទាំងស្មារតី សម្ភារ ថវិកាផ្សេងៗជាបន្តបន្ទាប់ និងគិតគូរចំពោះសុខទុក្ខរបស់យោធិនទាំងអស់គ្រប់កាលៈទេសៈ គ្រប់ពេលវេលា។ ពិធីចែកអាវរងាដល់កងកម្លាំងទាំង៣ប្រភេទ ប្រារព្ធធ្វើនៅ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ ពៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល