Connect with us

សន្តិសុខសង្គម

កម្លាំងអាជ្ញាធរកម្ពុជា ឃាត់ខ្លួនពលករថៃ​ឆ្លងដែន​ខុសច្បាប់ចំនួន​១៤៣នាក់ មកធ្វើការនៅ​ក្រុងប៉ោយប៉ែត

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ពលករថៃបានលួចមកធ្វើការនៅក្រុងប៉ោយប៉ែតជាជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវកម្លាំងអាជ្ញាធរខ្មែរ ឃាត់ខ្លួនបានចំនួន ១៤៣នាក់ ក្នុងនោះមានស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចខ្មែរ ចាប់បញ្ជូនត្រឡប់ទៅមាតុភូមិនិវត្តន៍វិញ កាលពីសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់ប្រគល់ពលករថៃឲ្យត្រឡប់ទៅប្រទេសវិញរវាងភាគីកម្ពុជា-ថៃ បានធ្វើឡើងនៅលើស្ពានមិត្តភាពកម្ពុជា -ថៃ នាច្រកព្រំដែនអន្តរជាតិអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើននាក់ ។

ចំណែកខាងភាគីថៃដឹកនាំប្រតិភូមកទទួលលោកឧត្តមសេនីយ៍ទោ សុរិឆេត ហាក់ផាន (SORICHHET HAKPHAN) ជំនួយការអគ្គស្នងការនគរបាលជាតិថៃ និងតំណាងស្ថានទូត ស្ថានកុងស៊ុល មន្ត្រីក្រសួងការងារ និងក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ។

ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាននិយាយថា ជនអន្តោប្រវេសន៍ជាពលករថែទាំង ១៤៣ នាក់នេះ ត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញហើយ ។

ពួកគេពាក់ព័ន្ធករណីលួចឆ្លងដែនចូលកម្ពុជាតាមរយៈមេខ្យល់ ហើយមកស្នាក់នៅក្រុងប៉ោយប៉ែតធ្វើការខុសច្បាប់។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើស្ពានមិត្តភាពកម្ពុជា ថៃនៃច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត -ខ្លងលឹក អាជ្ញាធរខ្មែរ ក៏បានប្រគល់ជនអន្តោប្រវេសន៍ ខុសច្បាប់ជនជាតិថៃ ចំនួន ៦៦នាក់ ក្នុងនោះ ស្រី២៤នាក់ផងដែរ ៕ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម