ព័ត៌មានជាតិ
ស្រាវជ្រាវ៖ កម្ពុជាអាចរកបានចំណូលពន្ធបន្ថែមជាង ២៣០លានដុល្លារពីការដំឡើងពន្ធបារី
ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឲ្យកម្ពុជា ទទួលបានប្រាក់ចំណូលពន្ធបន្ថែមយ៉ាងក្រាស់ក្រែលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ នេះបើតាមស្រាវជ្រាវរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២១។

បើតាមអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម២៣៥លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធដល់៧៥%នៃតម្លៃបារីលក់រាយ (ការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៨)។
បច្ចុប្បន្នកម្ពុជាហូតពន្ធថ្នាំជក់ត្រឹមតែ២៥% និង៣១% ដែលជាអត្រាទាបបំផុតធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន។ ផ្ទុយទៅវិញ កម្ពុជាបានខាតបង់ប្រាក់ចំណូលពន្ធក្នុងទំហំទឹកប្រាក់២៧៩.៦ពាន់លានរៀលនៅក្នុងឆ្នាំ២០១៩ និងទឹកប្រាក់៥៣២.៣ពាន់លានរៀលក្នុងឆ្នាំ២០២០ ដោយសារខកខានមិនបានដំឡើងពន្ធបារីបន្ថែម៥០០រៀលក្នុងមួយកញ្ចប់ និង១០០០រៀលក្នុងមួយកញ្ចប់រៀងគ្នា នេះបើយោងតាមការស្រាវជ្រាវមួយរបស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) នៅឆ្នាំ២០១៨។

អង្គការចលនាដើម្បីសុខភាពកម្ពុជា បានសង្កត់ធ្ងន់ថា មិនត្រឹមតែខាតចំណូលពន្ធរដ្ឋ ការជក់បារីក៏បានបង្កឱ្យមានជំងឺផ្សេងៗជាច្រើន រួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ជាដើម។
ប្រភពដដែល បានស្ទង់មតិរកឃើញថា ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់គាំទ្រការដំឡើងពន្ធថ្នាំជក់ដើម្បីកាត់បន្ថយហានិភ័យសុខភាព និងបង្កើនចំណូលពន្ធជាតិ។ ជាក់ស្ដែង យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យ ដែលចេញផ្សាយនៅឆ្នាំ២០២១នេះបានបង្ហាញថា ប្រជាជនកម្ពុជារហូត៩៤%គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់ ពោលគឺគាំទ្រឱ្យដំឡើងដល់៦២%នៃតម្លៃលក់រាយ ដែលស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ប្រមាណ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺបង្កឡើងដោយសារការប្រើប្រាស់ថ្នាំជក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិ៦៤៩លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង៣%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា នេះបើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


