ព័ត៌មានជាតិ
សម្តេចតេជោ ប្រកាសថា នឹងសរសេរសៀវភៅរៀបរាប់ពីជីវិតជានាយករដ្ឋមន្រ្តី ពេលសម្តេចចូលនិវត្តន៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសឱ្យដឹងថា សម្តេច នឹងសរសេរសៀវភៅរៀបរាប់ពីជីវិតជានាយករដ្ឋមន្រ្តីរបស់សម្តេច បន្ទាប់ពីសម្តេចចូលនិវត្តន៍ពីដំណែងជានាយករដ្ឋមន្រ្តីកម្ពុជា។ សម្តេចតេជោ ប្រកាសបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ខ្លឹមសារនៃសៀវភៅដែលសម្តេចគ្រោងសរសេរនេះ គឺទាក់ទងអំពី តើរសជាតិជីវិតជានាយករដ្ឋមន្រ្តីយ៉ាងម៉េច? តើជីវិតជានាយករដ្ឋមន្រ្តីបែបណា? សម្តេច ក៏បានគូសបញ្ជាក់ថា សម្តេច នឹងសរសេររ៉ាយរាប់ពីប្រវត្តិជីវិតកាលនៅជាកូនទាហាន ជានាយទាហាន ជារដ្ឋមន្រ្តីការបរទេស និងជីវិតជានាយករដ្ឋមន្រ្តីកម្ពុជា។ ជាមួយគ្នានេះ សម្តេច ក៏នឹងសរសេរពីព្រឹត្តិការណ៍ចរចារកសន្តិភាពផង និងប៉ះទង្គិចប្រដាប់អាវុធផង ព្រមទាំងសរសេរពីជីវិតនាយករដ្ឋមន្រ្តីក្នុងសម័យសង្រ្គាម ក្នុងសម័យសន្តិភាព និង ក្នុងពេលប្រឈមនឹងជំងឺកូវីដ១៩ និងគ្រោះធម្មជាតិនានា។
បើតាមសម្តេចតេជោ គឺថា កន្លងមក សម្តេចធ្លាប់បានសរសេរជីវិតជាអ្នកស្រែ អ្នកចំការ ដោយសរសេរជាបទចម្រៀង។ ប៉ុន្តែ ចំពោះជីវិតជានាយករដ្ឋមន្រ្តីនេះ គឺមិនអាចសរសេរត្រឹមជាបទចម្រៀងបានទេ តែត្រូវសរសេរជាសៀវភៅតែម្តង។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចនឹងសរសេរសៀវភៅពីជីវិតជានាយករដ្ឋមន្រ្តីនេះ ដោយខ្លួនឯង ដោយមិនឱ្យអ្នកនិពន្ធណាសរសេរឡើយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


