ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ សម្ពោធបើកដំណើរការជាផ្លូវការ សាខាខេត្ត ឧត្តរមានជ័យ
ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការជាផ្លូវការសាខាខេត្តឧត្តរមានជ័យ ដែលជាសាខាទី ២៩ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យ មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់ ៩ ជាន់ ស្ថិតនៅអគារលេខ៣៨ ផ្លូវលេខ៦៨ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។


អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ លោកចាន់ កុកឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ និងឯកឧត្តម ឃិន ញ៉ាណ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមក្នុង ពិធីសម្ពោធបើកដំណើរការ ជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យ។ ក្នុងពិធីសម្ពោធបើកដំណើរការនេះដែរ ធនាគារ វឌ្ឍនៈ ក៏បានឧបត្ថម្ភនូវអំណោយជាសម្ភារៈជូនរដ្ឋបាលខេត្តឧត្តរមានជ័យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដូចជា ឧបករណ៍តេស្តរហ័ស និងថ្នាំពេទ្យផងដែរ។

ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យ នឹងផ្តល់ជូននូវសេវាធនាគារពាណិជ្ជគ្រប់ប្រភេទជូនអតិថិជន និងប្រជាជននៅខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រអាជីវកម្មក្នុងខេត្ត និងក្នុងវិស័យនានា ដូចជា កសិកម្ម អចលនទ្រព្យ និងពាណិជ្ជកម្ម ជាដើម។ សាខាខេត្តឧត្តរមានជ័យ ក៏មានផ្តល់ និងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ ជូនដល់អតិថិជនក្នុងខេត្ត ។
ជាពិសេស ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យ មានសេវាបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងសេវាបង់ប្រាក់ពន្ធគយ-រដ្ឋាករគ្រប់ប្រភេទរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ លោកអ្នកក៏អាចបង់ពន្ធបានយ៉ាងងាយស្រួលតាមរយៈ សេវាកម្មបង់ពន្ធ-អាករតាមប្រព័ន្ធអេឡិចត្រូនិក ឬសេវាធនាគារចល័តធនាគារ វឌ្ឍនៈ ដែលត្រូវបានតភ្ជាប់ជាស្វ័យប្រវត្តិមកពីប្រព័ន្ធគ្រប់គ្រងការបង់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។



ធនាគារ វឌ្ឍនៈ ក៏មាន បញ្ជរ បង់ប្រាក់ពន្ធ គ្រប់ប្រភេទ នៅក្នុង សាខាពន្ធដារ ខេត្តឧត្តរមានជ័យ ផងដែរ។
ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន ៩ ចំពោះសេវាធនាគារចល័ត សេវាកម្មអតិថិជនល្អបំផុត និងអភិបាលកិច្ចល្អបំផុត។
លោក ព្រះ ហុកលី ប្រធានសាខា ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ នឹងដឹកនាំបុគ្គលិកសាខា ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន និងប្រជាជនក្នុងខេត្តឧត្តរមានជ័យ។


ព័ត៌មានសង្ខេបអំពី ធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដោយសហស្ថាបនិក អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ។ ធនាគារ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៩ នៃការបង្កើតធនាគារ វឌ្ឍនៈ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង ៧៥០ នាក់ និង ២៩សាខា ដែលក្នុងនោះ ១២ សាខា ស្ថិតនៅ រាជធានីភ្នំពេញ និង១៧សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាល ធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


