ព័ត៌មានជាតិ
ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ចុះជួបសកម្មជនជាលើកដំបូង ក្រោយការយាងចូលទិវង្គតរបស់បិតា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន ស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានយាងចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា ខេត្តកណ្តាល ហើយជំនួបនេះ បានធ្វើឡើងនៅ ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចក្រុងតាខ្មៅ។

នៅក្នុងឱកាសនោះដែរ ក្រុមការងារ ក៏ដដូចជាគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកណ្តាល និងសមាជិកសមាជិកាគ្រប់លំដាប់ជាន់ថ្នាក់ទូទាំងខេត្ត បានប្តេជ្ញាគាំទ្រ ដង្ហែតាមការដឹកនាំរបស់ព្រះអង្គ ដែលបច្ចុប្បន្នជាប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបន្តពីព្រះបិតារបស់ព្រះអង្គ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

គួររំលឹកថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម៧៧ ព្រះវស្សា នៅប្រទេសបារាំងនៅថ្ងៃទី២៨ ខែវិច្ឆិកា ដោយព្រះរោគាពាធ។ ក្រោយចូលទិវង្គត ថ្នាក់ដឹកនាំមួយក្រុមនៅក្នុងគណបក្ស ដែលមានបញ្ហាប្រេះស្រាំផ្ទៃក្នុងស្រាប់ បានចេញសេចក្តីប្រកាសពីការរៀបចំគណបក្សឡើងវិញ ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំមួយក្រុមទៀតបានបដិសេធ និងបានបញ្ជាក់ថា ជាការធ្វើឡើងដោយខុសលក្ខន្តិកៈគណបក្ស និងព្រមានចាត់វិធានការច្បាប់ផងដែរ៕
ដោយ ៖ កោះកែវ




-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


